ការបង្កើតមាតិកា ឬគេតែងតែហៅថា Content Creation គឺជាជាដំណើរការនៃការបង្កើតនូវប្រធានបទមួយ ដាក់លើប្រព័ន្ធផ្សព្វផ្សាយនានា ដើម្បីទាក់ទាញដល់អតិថិជនជនគោលដៅ។ ការបង្កើតមាតិកាមានទម្រង់ផ្សេងៗគ្នាជាច្រើន ដូចជា ការសរសេរជាអត្ថបទ ការបង្កើតជារូបភាព វីដេអូ និងផ្សេងៗទៀត។ វាដើរតួនាទីយ៉ាងសំខាន់ក្នុងរូបភាពផ្សេងៗនៅជុំវិញយើង ចាប់ពីការធ្វើទីផ្សារ ការផ្សាយពាណិជ្ជកម្ម រហូតដល់ការអប់រំ និងកម្សាន្តជាដើម ហើយមាតិកាបួនធំៗមកបង្ហាញមានដូចជា៖
១. Written Content: មានដូចជា Blog, អត្ថបទ (Articles), ការសរសេរជាសាច់រឿងទំនុកនិយាយ (Scripts)។ ជារួមឲ្យតែជាការសរសេរអាចចាត់ចូលជាប្រភេទ Written Content
២. Visual Content: មានដូចជា រូបភាព វីដេអូ និងប្រភេទវីដេអូមានចលនា (Animations)
៣. Audio Content: មានដូចជា តន្ត្រី ផតខាស់ (Podcasts) និងការបញ្ចូលសំឡេង (Voiceovers) ក៏ចាត់ចូលជា មាតិកាបែប Audio Content ផងដែរ
៤. Interactive Content: មានដូចជា មាតិកាបែបជាកម្រងសំណួរ ការស្ទង់មតិ និងហ្គេមផ្សេងៗ ក្នុងគោលបំណងបង្កើតឲ្យមានជា អន្តរកម្មជាមួយអ្នកទស្សនា
តើធ្វើដូចម្តេចដើម្បីបង្កើតឲ្យបានមាតិកាដ៏ល្អមួយ?
ទី១៖ ត្រូវកំណត់ឲ្យបានច្បាស់ពីគោលដៅ នៃប្រភេទមាតិការបស់អ្នក
ឧទាហរណ៍៖ មុនពេលអ្នកធ្វើការបង្កើតមាតិកា អ្នកត្រូវដឹងឲ្យច្បាស់ថា តើអ្នកចង់ធ្វើមាតិកាក្នុងប្រភេទណា? ទៅកាន់ទស្សនិកជនប្រភេទណា?
ទី២៖ ត្រូវស្វែងយល់ពីទស្សនិកជនរបស់អ្នកឲ្យបានច្បាស់
ជាដំបូងត្រូវសិក្សាព័ត៌មានប្រជាសាស្រ្ត និងចិត្តសាស្ត្រនៃទស្សនិកជនរបស់អ្នក
ឧទាហរណ៍ដូចជា៖ អាយុ ភេទ ទីកន្លែងរស់នៅ និងអាកប្បកិរិយា ឬក៏ចំណាប់អារម្មណ៍របស់ពួកគេ តើអ្វីជាតម្រូវការ និងការរំពឹងទុកពីទស្សនិកជនរបស់អ្នក? តើពួកគេកំពុងស្វែងរកព័ត៌មានអ្វីខ្លះ? តើពួកគេកំពុងមានបញ្ហាអ្វីដែលត្រូវដោះស្រាយ?
ទី៣៖ ត្រូវចេះជ្រើសរើសប្រភេទ Platform ឲ្យសាកសមទៅនឹងប្រភេទមាតិកាដែលខ្លួនបានបង្កើត
តួយ៉ាង តើទស្សនិកជនរបស់អ្នកចូលចិត្តប្រើ Channel អ្វីខ្លះ? តើពួកគេប្រើប្រាស់ ប្រព័ន្ធផ្សព្វផ្សាយសង្គមណាខ្លះដើម្បីស្វែងនូវប្រភេទមាតិកាទាំងនោះ?
ឧទាហរណ៍៖ ប្រសិនបើអ្នកបង្កើតជាប្រភេទវីដេអូផតខាស់ មានប្រព័ន្ធផ្សព្វផ្សាយសង្គមពីរដែលសាកសមមានដូចជា៖ Facebook , YouTube…។
ទី៤៖ ចាប់ផ្ដើមធ្វើការគិត Brainstorm និងដាក់ការស្រាវជ្រាវលើប្រធានបទដែលបានកំណត់
ធ្វើការបំផុសគំនិតអំពីប្រធានបទ បន្ទាប់មកចាប់ផ្តើមដោយសរសេរគំនិតឲ្យបានច្រើននៃពាក្យ ឬប្រធានបទដែលទស្សនិកជនរបស់អ្នកចាប់អារម្មណ៍។
ទី៥៖ ត្រូវប្រាកដថាមាតិកាដែលដាក់ផ្សាយ ប្រកបដោយគុណភាព និងមានភាពត្រឹមត្រូវ
ត្រូវធានាថាខ្លឹមសាររបស់អ្នកដែលបានសរសេរ មានការកែសម្រួលបានល្អ។ ផ្ទៀងផ្ទាត់ដោយប្រុងប្រយ័ត្ន និងប្រើប្រាស់ប្រភពដែលអាចទុកចិត្តបាន ដើម្បីផ្ទៀងផ្ទាត់ព័ត៌មាន។
ការធ្វើបែបនេះអាចជួយបង្កើតទំនុកចិត្ត និងការទទួលស្គាល់ពីសំណាក់ទស្សនិកជនរបស់អ្នក៕