ដោយសារតែចំនួនអ្នកដែលប្រើប្រាស់ Internet កាន់តែមានច្រើនឡើងៗនៅពេលបច្ចុប្បន្ន ធ្វើឱ្យការផ្សព្វផ្សាយតាមរយៈ Internet កាន់តែមាន​​តម្រូវការខ្ពស់។ ដោយឡែក Graphic Design ក៏ជាផ្នែកសំខាន់មួយក្នុងការជួយឱ្យការធ្វើទីផ្សារឌីជីថលទទួលបានជោគជ័យផងដែរ។ ថ្ងៃនេះក្បឿងសូមបង្ហាញពីទួនាទីសំខាន់ៗរបស់ Graphic Design ដែលប្រើប្រាស់សម្រាប់ការងារ Digital Marketing។

 

១. ការរចនាម៉ាកយីហោ (​Visual Identity)

Graphic Design ដើរតួយ៉ាងសំខាន់ក្នុងការបង្កើតអត្តសញ្ញាណអាជីវកម្មដែលយើងមើលឃើញមានដូចជា ឡូហ្គោ រូបភាព ពុម្ភអក្សរ និងពណ៌ ជាដើម ដែលតំណាងឱ្យអាជីវកម្ម ឬ Brand របស់អ្នក។ Visual Identity គឺជាធាតុសំខាន់មួយដែលជួយឱ្យ អតិថិជនមានការចងចាំ និងចាប់អារម្មទៅលើម៉ាកយីហោអាជីវកម្ម ហើយវាក៏ជាលក្ខណៈពិសេសដែលធ្វើឱ្យ Brand របស់អ្នកមានលក្ខណៈប្លែកពីគេផងដែរ។

រូបភាពពី Kbeung Studio

 

២. ការរចនាផ្ទៃខាងមុខនៃគេហទំព័រ ឬ​កម្មវិធីទូរស័ព្ទ (User Interface)

User Interface ឬ UI នៅក្នុងការធ្វើទីផ្សារឌីជីថលភាគច្រើនគេសំដៅទៅលើ ការរចនាផ្ទៃខាងមុខនៃគេហទំព័រ (Website) ឬកម្មវិធីទូរស័ព្ទ (Mobile App) ជាដើម ដោយធ្វើយ៉ាងណាឱ្យមានលក្ខណៈស្រស់ស្អាត ទាក់ទាញ និងងាយស្រួលប្រើប្រាស់។​​ ការរចនា ផ្ទៃខាងមុខ (User Interface) ដែលល្អនឹងជួយទាក់ទាញចំណាប់អារម្មណ៍ដំបូងរបស់អតិថិជននៅមុនពេលពួកគាត់សម្រេចចិត្តចូលប្រើប្រាស់ ឬទិញផលិតផលរបស់អ្នក។

រូបភាពពី Kbeung Studio

 

៣. ជួយបង្កើតរូបភាពផ្សព្វផ្សាយដែលស្រស់ស្អាត និងទាក់ទាញ

Graphic Design មានតួនាទីបង្កើតរូបភាពផ្សព្វផ្សាយដែលស្រស់ស្អាត និងទាក់ទាញដើម្បីទទួលបានការចាប់អារម្មណ៍ពីអតិថិជន​។ ជាការពិតណាស់រូបភាព (Poster) គឺជារបស់ដំបូងដែលទាក់ចិត្តអតិថិជនឱ្យទៅមើលអត្ថបទ ឬអ្វីផ្សេងទៀតដែលអ្នកបានបង្ហាញ ដូចនេះរូបភាពដែលស្រស់ស្អាត នឹងធ្វើឱ្យអតិថិជនចង់ស្វែងយល់បន្ថែមអំពីផលិតផល ឬសេវាកម្មរបស់អ្នក។

រូបភាពពី Kbeung Studio

 

៤. ជួយបកប្រែគំនិត និងដឹកនាំសារទៅកាន់អតិថិជន

Graphic Design ជួយបំប្លែងអត្ថបទ ឬគំនិតរបស់អ្នកទីផ្សារ ទៅជារូបភាព មានបង្កប់អត្ថន័យ ឬព័ត៌មានផ្សេងៗដែលធ្វើឱ្យអតិថិជនងាយស្រួលយល់ និងដឹងពីអ្វីដែលអ្នកចង់បង្ហាញទៅកាន់ពួកគេ។ ឧទាហរណ៍: ការធ្វើបទបង្ហាញដែលមានបន្ថែមរូបភាព នឹងធ្វើឱ្យទស្សនិកជនងាយស្រួលយល់ជាង ការធ្វើបទបង្ហាញដែលមានតែអក្សរ ឬការនិយាយ។

រូបភាពពី Kbeung Studio