ភាពជោគជ័យរបស់អាជីវកម្មមិនមែនជារឿងចៃដន្យនោះទេ ប៉ុន្តែវាមានកត្តាជាច្រើនដែលយើងគួរតែស្វែងយល់ឱ្យបានច្បាស់នៅមុន និងកំពុងធ្វើអាជីវកម្ម។ ខាងក្រោមនេះគឺជាចំណុចសំខាន់ៗដែលជួយឱ្យអាជីវកម្មរបស់លោកអ្នកទទួលបានជោគជ័យ។

 

.​ មានអត្តសញ្ញាណច្បាស់លាស់

អត្តសញ្ញាណរបស់ក្រុមហ៊ុនគឺជាលក្ខណៈដែលគេអាចសម្គាល់អាជីវកម្ម ឬផលិតផលរបស់អ្នកបាន ដែលមានដូចជា ឡូហ្គោ ពណ៌ សំបកផលិតផល ឬរូបភាពផ្សេងៗដែលជាប់ទាក់ទងជាមួយនឹងក្រុមហ៊ុនអ្នក។ ការមានអត្តសញ្ញាណច្បាស់លាស់ គឺជាចំណុចពិសេសមួយដែលធ្វើឱ្យអាជីវកម្មអ្នកមានលក្ខណៈប្លែកពីដៃគូប្រគួតប្រជែង ហើយវាក៏ជាចំណុចសំខាន់ដែលធ្វើឱ្យអតិថិជនងាយស្រួលចងចាំ និងមានទំនុកចិត្តទៅលើអាជីវកម្មរបស់អ្នកផងដែរ។

រចនារូបភាពពី៖ សាន ឈុនលីន

 

២. ចេះសម្របខ្លួនទៅនឹងបច្ចេកវិទ្យាថ្មី

ការប្រើប្រាស់បច្ចេកវិទ្យាបានធ្វើឱ្យអាជីវកម្មកាន់តែមានភាពងាយស្រួល ចំណេញពេលវេលា ថវិកា និងទទួលបានប្រសិទ្ធិភាពខ្ពស់ ឧទាហរណ៍: ការធ្វើទីផ្សារឌីជីថល (Digital Marketing) យើងដឹងហើយថាមនុស្សជាច្រើននៅទូទាំងពិភពលោកសុទ្ធតែប្រើប្រាស់ Internet សម្រាប់គោលបំណងផ្សេងៗដូចជា កម្សាន្ត ទំនាក់ទំនង និងស្វែងរកព័ត៌មានជាដើម ដូចនេះការផ្សព្វផ្សាយតាមរយៈ Internet គឺជាឱកាសមួយក្នុងការបង្ហាញផលិតផលរបស់អ្នកទៅកាន់អតិថិជនគោលដៅ។

រចនារូបភាពពី៖ សាន ឈុនលីន

 

៣. មានផែនការច្បាស់លាស់

ការរៀបចំផែនការគឺពិតជាសំខាន់ណាស់សម្រាប់ក្រុមហ៊ុននីមួយៗ ពីព្រោះវាបានប្រាប់ពីដំណើរការ និងអ្វីដែលយើងនឹងត្រូវធ្វើ ដើម្បីធានាថាការងារទាំងអស់ត្រូវបានបញ្ចប់ដោយរលូនទៅតាមពេលវេលាដែលបានកំណត់ ម៉្យាងទៀតការរៀបចំផែនការអាចឱ្យយើងវ៉ាស់វែងបាននូវលទ្ធផលការងារ និងអ្វីដែលគួរតែកែប្រែឱ្យបានប្រសើរជាងមុនបន្ទាប់ពីការងារត្រូវបានបញ្ចប់។

រចនារូបភាពពី៖ សាន ឈុនលីន

 

៤. ផ្តោតលើអតិថិជន​

អាជីវកម្មមួយអាចរីកចម្រើនបានក៏ដោយសារតែមានការគាំទ្រពីអតិថិជនដែលជាអ្នកប្រើប្រាស់ ដូចនេះអ្វីដែលអាជីវកម្មត្រូវតែគិតនោះគឺ តើផលិតផលខ្លួនអាចបំពេញតម្រូវការ ឬបំពេញចិត្តរបស់អតិថិជនបានទេ? តើនៅមានអ្វីដែលអតិថិជនមិនទាន់ពេញចិត្ត (ផលិតផល ឬសេវាបម្រើអតិថិជន)? អ្នកគួរតែស្វែងយល់ពីចំណុចទាំងអស់នេះហើយធ្វើការកែសម្រួលផលិតផល ឬសេវាកម្មរបស់អ្នកឱ្យបានកាន់តែល្អជាងមុន។

រចនារូបភាពពី៖ សាន ឈុនលីន

 

៥. មានអ្នកដឹកនាំ និងក្រុមការងារដែលល្អ

ក្រុមហ៊ុននីមួយៗ មិនថាតូច ឬធំសុទ្ធតែត្រូវការអ្នកដឹកនាំដែលល្អ ពីព្រោះពួកគាត់ជាអ្នកដែលរៀបចំផែនការ ចាត់ចែងការងារ លើកទឹកចិត្ត និងដឹងនាំក្រុមធ្វើការដើម្បីសម្រេចគោលដៅ។ ចំណែកឯបុគ្គលិកគឺជាមនុស្សសំខាន់បន្ទាប់ពីអ្នកដឹកនាំ ពីព្រោះពួកគាត់ជាអ្នកធ្វើឱ្យផែនការឬគោលដៅទាំងអស់នោះសម្រេចបានជោគជ័យ។ ដូចនេះអាជីវកម្មមួយអាចជោគជ័យទៅបានគឺលុះត្រាតែមានអ្នកដឹកនាំ និងក្រុមការងារដែលល្អ។

ចំណុចសំខាន់មួយដែលធ្វើឱ្យអាជីវកម្មជោគជ័យគឺការចេះគ្រប់គ្រងហិរញ្ញវត្ថុបានច្បាស់លាស់ ដែលរួមមានចំណូល និងចំណាយជាដើម ការដឹងច្បាស់ពីទំហំហិរញ្ញវត្ថុរបស់ក្រុមហ៊ុននឹងធ្វើឱ្យយើងដឹងពីការរីកចម្រើន ឬធ្លាក់ចុះនៃក្រុមហ៊ុន ដែលអាចធ្វើឱ្យការរៀបចំផែនការបន្ទាប់បានល្អជាងមុន ដូចជាតើយើងត្រូវបង្កើនផលិតផល ឬគួរតែកាត់បន្ថយការចំណាយដើម្បីសម្របទៅតាមបច្ចុប្បន្នភាពរបស់ក្រុមហ៊ុន។

រចនារូបភាពពី៖ សាន ឈុនលីន

 

៦. ការគ្រប់គ្រងហិរញ្ញវត្ថុបានត្រឹមត្រូវ

ចំណុចសំខាន់មួយដែលធ្វើឱ្យអាជីវកម្មជោគជ័យ គឺការចេះគ្រប់គ្រងហិរញ្ញវត្ថុបានច្បាស់លាស់ ដែលរួមមានចំណូល និងចំណាយជាដើម ការដឹងច្បាស់ពីទំហំហិរញ្ញវត្ថុរបស់ក្រុមហ៊ុននឹងធ្វើឱ្យយើងដឹងពីការរីកចម្រើន ឬធ្លាក់ចុះនៃក្រុមហ៊ុន ដែលអាចធ្វើឱ្យការរៀបចំផែនការបន្ទាប់បានល្អជាងមុន ដូចជាតើយើងត្រូវបង្កើនផលិតផល ឬគួរតែកាត់បន្ថយការចំណាយដើម្បីសម្របទៅតាមបច្ចុប្បន្នភាពរបស់ក្រុមហ៊ុន។

រចនារូបភាពពី៖ សាន ឈុនលីន