តើចំណុចសំខាន់អ្វីខ្លះដែលធ្វើឱ្យអាជីវកម្មមួយជោគជ័យ?
ភាពជោគជ័យរបស់អាជីវកម្មមិនមែនជារឿងចៃដន្យនោះទេ ប៉ុន្តែវាមានកត្តាជាច្រើនដែលយើងគួរតែស្វែងយល់ឱ្យបានច្បាស់នៅមុន និងកំពុងធ្វើអាជីវកម្ម។ ខាងក្រោមនេះគឺជាចំណុចសំខាន់ៗដែលជួយឱ្យអាជីវកម្មរបស់លោកអ្នកទទួលបានជោគជ័យ។ ១. មានអត្តសញ្ញាណច្បាស់លាស់ អត្តសញ្ញាណរបស់ក្រុមហ៊ុនគឺជាលក្ខណៈដែលគេអាចសម្គាល់អាជីវកម្ម ឬផលិតផលរបស់អ្នកបាន ដែលមានដូចជា ឡូហ្គោ ពណ៌ សំបកផលិតផល ឬរូបភាពផ្សេងៗដែលជាប់ទាក់ទងជាមួយនឹងក្រុមហ៊ុនអ្នក។ ការមានអត្តសញ្ញាណច្បាស់លាស់ គឺជាចំណុចពិសេសមួយដែលធ្វើឱ្យអាជីវកម្មអ្នកមានលក្ខណៈប្លែកពីដៃគូប្រគួតប្រជែង ហើយវាក៏ជាចំណុចសំខាន់ដែលធ្វើឱ្យអតិថិជនងាយស្រួលចងចាំ និងមានទំនុកចិត្តទៅលើអាជីវកម្មរបស់អ្នកផងដែរ។ រចនារូបភាពពី៖ សាន ឈុនលីន ២. ចេះសម្របខ្លួនទៅនឹងបច្ចេកវិទ្យាថ្មី ការប្រើប្រាស់បច្ចេកវិទ្យាបានធ្វើឱ្យអាជីវកម្មកាន់តែមានភាពងាយស្រួល ចំណេញពេលវេលា ថវិកា និងទទួលបានប្រសិទ្ធិភាពខ្ពស់ ឧទាហរណ៍: ការធ្វើទីផ្សារឌីជីថល (Digital Marketing) យើងដឹងហើយថាមនុស្សជាច្រើននៅទូទាំងពិភពលោកសុទ្ធតែប្រើប្រាស់ Internet សម្រាប់គោលបំណងផ្សេងៗដូចជា កម្សាន្ត ទំនាក់ទំនង និងស្វែងរកព័ត៌មានជាដើម ដូចនេះការផ្សព្វផ្សាយតាមរយៈ Internet គឺជាឱកាសមួយក្នុងការបង្ហាញផលិតផលរបស់អ្នកទៅកាន់អតិថិជនគោលដៅ។ រចនារូបភាពពី៖ សាន ឈុនលីន ៣. មានផែនការច្បាស់លាស់ ការរៀបចំផែនការគឺពិតជាសំខាន់ណាស់សម្រាប់ក្រុមហ៊ុននីមួយៗ ពីព្រោះវាបានប្រាប់ពីដំណើរការ និងអ្វីដែលយើងនឹងត្រូវធ្វើ ដើម្បីធានាថាការងារទាំងអស់ត្រូវបានបញ្ចប់ដោយរលូនទៅតាមពេលវេលាដែលបានកំណត់ ម៉្យាងទៀតការរៀបចំផែនការអាចឱ្យយើងវ៉ាស់វែងបាននូវលទ្ធផលការងារ និងអ្វីដែលគួរតែកែប្រែឱ្យបានប្រសើរជាងមុនបន្ទាប់ពីការងារត្រូវបានបញ្ចប់។ រចនារូបភាពពី៖ សាន […]
តើចំណុចអ្វីខ្លះដែលអ្នកគួរតែស្វែងយល់មុនពេលចាប់ផ្តើមបង្កើតឡូហ្គោ?
មនុស្សភាគច្រើនអាចនឹងគិតថាកាបង្កើតឡូហ្គោគឺជារឿងដែលសាមញ្ញ និងងាយស្រួល ប៉ុន្តែធាតុពិតនៅពីក្រោយការបង្កើតឡូហ្គោគឺទាមទារឱ្យអ្នកធ្វើការសិក្សាស្រាវជ្រាវ និងស្វែងយល់ពីចំណុចជាច្រើន ដើម្បីអាចបង្កើតបានឡូហ្គោដែលសក្តិសមសម្រាប់អាជីវកម្មមួយ។ ខានក្រោមនេះគឺជាចំណុចសំខាន់ៗដែលអ្នកគួរតែស្វែងយល់នៅមុនពេលចាប់ផ្តើមបង្កើតឡូហ្គោ។ ១.កំណត់ពីគោលបំណងនៃឡូហ្គោ ជាការពិតណាស់ ការធ្វើអ្វីមួយសុទ្ធតែមានគោលបំណង ហើយការបង្កើតឡូហ្គោក៏ដូចគ្នា អ្នកត្រូវកំណត់ឱ្យបានច្បាស់ពីគោលបំណងដែលអ្នកបង្កើតឡូហ្គោនេះឡើង ដូចជា ចង់បង្កើតអត្តសញ្ញាណផ្ទាល់ខ្លួន ចង់ឱ្យអតិថិជនងាយស្រួលចងចាំ និងចង់ឱ្យអាជីវកម្មរបស់អ្នកមានលក្ខណៈប្លែកពីគេជាដើម។ ការកំណត់ច្បាស់នៃគោលបំណង ក៏ដូចជាគោលដៅរបស់ឡូហ្គោធ្វើឱ្យយើងអាចស្រម៉ៃ និងបង្កើតបានឡូហ្គោមួយដែលសក្តិសមសម្រាប់អាជីវកម្ម ព្រមទាំងអាចប្រើប្រាស់បានទាំងពេលបច្ចុប្បន្ន និងទៅអនាគតផងដែរ។ រូបភាពពី freepik.com ២. សិក្សាពីផ្នែកខាងក្នុងនៃក្រុមហ៊ុន គោលបំណងសំខាន់នៃការបង្កើតឡូហ្គោ គឺចង់ឱ្យអតិថិជនងាយស្រួលចង់ចាំ និងស្គាល់ម៉ាក់យីហោរបស់ខ្លួន ដូចនេះការធ្វើឡូហ្គោទាមទារឱ្យអ្នកដឹងច្បាស់អំពីអាជីវកម្មរបស់អ្នកដើម្បីអាចបង្កើតបានឡូហ្គោមួយដែលប្លែកពីគេ និងសក្តិសមសម្រាប់ក្រុមហ៊ុនអ្នក។ មុនពេលចាប់ផ្តើមធ្វើឡូហ្គោអ្នកគួរតែសួរសំណួរដូចជា តើអ្វីជាចំណុចស្នូលនៃក្រុមហ៊ុនអ្នក? តើចំណុចពិសេសអ្វី ដែលអ្នកមានខុសពីអ្នកដ៏ទៃ? (ឈ្មោះ ពាក្យស្លោក ប្រវត្តិក្រុមហ៊ុន…)។ រូបភាពពី freepik.com ៣. សិក្សាពីដៃគូប្រគួតប្រជែង អ្នកត្រូវដឹងថាអាជីវកម្មដែលលក់ផលិតផល ឬសេវាកម្មដូចអ្នកគឺមានច្រើននៅលើទីផ្សារ ដូចនេះការសិក្សាពីដៃគូប្រគួតប្រជែង នឹងធ្វើឱ្យអ្នកដឹងពីអ្វីដែលគេមានរួចហើយ អ្វីដែលដំណើរការ និងអ្វីដែលមិនដំណើរការ ហើអ្នកក៏អាចរៀនបន្ថែមពីពួកគេផងដែរ។ ការសិក្សាពីដៃគូប្រគួតប្រជែងនឹងធ្វើឱ្យអ្នកប្រាកដថាឡូហ្គោរបស់អ្នកមិនមានលក្ខណៈដូច ឬស្រដៀងអ្នកដ៏ទៃ។ រូបភាពពី freepik.com […]