យុទ្ធសាស្រ្ត 6Ps សម្រាប់ការធ្វើទីផ្សារ
ការធ្វើទីផ្សារគឺជាផ្នែកសំខាន់មួយនៃអាជីវកម្ម ដោយវាបានជួយអោយអតិថិជនស្គាល់ពីផលិតផល ឬសេវាកម្មរបស់អ្នក និងទាក់ទាញឱ្យពួកគាត់ទិញផលិតផល ឬសេវាកម្មនោះយកទៅប្រើប្រាស់។ ការធ្វើទីផ្សារដែលត្រឹមត្រូវទាមទារឱ្យមានការសិក្សារស្រាវជ្រាវអំពី អតិថិជន ការរចនាផលិតផល និងតម្រូវការទីផ្សារជាដើម។ ខាងក្រោមនេះគឺជាយុទ្ធសាស្រ្តនៃការធ្វើទីផ្សារទាំង៦ ឬអាចហៅបានថា យុទ្ធសាស្រ្ត 6Ps សម្រាប់ការធ្វើទីផ្សារ ដែលវានឹងជួយអ្នកក្នុងការធ្វើទីផ្សារប្រកបដោយប្រសិទ្ធិភាព។ ១. ផលិតផល (Product) ផលិតផលគឺជា ធាតុចម្បងដែលធ្វើឱ្យអាជីវកម្មមួយទទួលបានជោគជ័យ ប្រសិនបើផលិតផល ឬសេវាកម្មរបស់អ្នកបង្កើតមកហើយគ្មានអ្នកប្រើប្រាស់នោះអាជីវកម្មអ្នកក៏មិនអាចបន្តដំណើរទៅមុខបានដែរ។ ដូចនេះនៅមុនពេលដែលអ្នកចង់បង្កើតផលិតផល ឬសេវាកម្មអ្វីមួយអ្នកត្រូវពិនិត្យមើលថាផលិតផលនោះពិតជាតម្រូវការពិតប្រាកដរបស់អតិថិជនមែន។ អ្នកត្រូវពិនិត្យមើលអំពីចំណុចខ្វះខាតដែលគួរតែកែលម្អផលិតផលនោះឱ្យបានកាន់តែប្រសើរ។ អ្នកក៏អាចសាកសួរមតិយោបល់ផ្ទាល់របស់អតិថិជន និងយកមតិយោបល់ទាំងអស់នោះទៅអភិវឌ្ឍគុណភាពផលិតផលឱ្យកាន់តែល្អជាងមុន។ រូបភាពពី freepik.com ២. ការវេចខ្ចប់ (Packaging) ការវេចខ្ចប់គឺសំដៅទៅលើការរចនាសំបកផលិតផលរបស់អ្នកឱ្យមានលក្ខណៈទាក់ទាញ ស្រស់ស្អាត និងសក្តិសមជាមួយផលិតផល។ ការវេចខ្ចប់ដែលស្រស់ស្អាត និងត្រូវតាមស្តង់ដារនឹងជួយអ្នកក្នុងការទាក់ទាញចំណាប់អារម្មណ៍អតិថិជន ដោយហេតុថាអតិថិជនប្រើពេលមិនដល់មួយនាទីទេដើម្បីមើល និងសម្រេចចិត្តទៅលើការវេចខ្ចប់ ឬលក្ខណៈខាងក្រៅរបស់ផលិតផលអ្នក។ Packaging មិនត្រឹមតែត្រូវបានប្រើប្រាស់សម្រាប់ធ្វើជាសម្បកផលិតផលនោះទេពោលគឺវារួមបញ្ចូលទាំងធាតុផ្សេងៗដែលមើលឃើញនៅក្នុងក្រុមហ៊ុនអ្នក មានដូចជា ការិយាល័យ ខិត្តប័ណ្ណ និងអ្វីផ្សេងទៀតដែលធ្វើឱ្យអតិថិជនមើលមកមានអារម្មណ៍ល្អជាមួយនឹងអាជីវកម្មអ្នក។ រូបភាពពី freepik.com ៣. តម្លៃ (Price) […]
តើអត្តសញ្ញាណអាជីវកម្ម (Brand Identity) ដែលល្អត្រូវមានធាតុផ្សំអ្វីខ្លះ?
នៅក្នុងអត្ថបទមុនយើងបានដឹងរួចមកហើយអំពីអត្ថប្រយោជន៍នៃ Brand Identity ចំពោះអាជីវកម្ម។ ថ្ងៃនេះយើងនឹងមកស្វែងយល់បន្ថែមទៀតអំពីធាតុសំខាន់ៗដែលបង្កើតបានជា អត្តសញ្ញាណអាជីវកម្មមួយដែលមានលក្ខណៈពេញលេញ។ ១. ឡូហ្គោ នៅពេលដែលគេនឹកឃើញដល់អត្តសញ្ញាណអាជីវកម្ម អ្វីដែលគេមិនភ្លេចនោះគឺ ឡូហ្គោ ពីព្រោះវាជា ធាតុសំខាន់ជាងគេនៅក្នុងអត្តសញ្ញាណអាជីវកម្មដែលធ្វើឱ្យអតិថិជនចងចាំ និងស្គាល់អំពីក្រុមហ៊ុន ឬស្ថាប័នណាមួយ មិនតែប៉ុណ្ណោះឡូហ្គោបានជួយឱ្យអាជីវកម្មមានភាពខុសប្លែកពីគេផងដែរ។ ឡូហ្គោមានច្រើនប្រភេទដូចជា ឡូហ្គោអក្សរកាត់ ឡូហ្គោអក្សរពេញ ឡូហ្គោជារូបភាព ឬរូបសញ្ញា ឡូហ្គោបែបរួមបញ្ចូលគ្នា និងឡូហ្គោទម្រង់អក្សរជាដើម ដែលវាអាស្រ័យទៅតាមប្រភេទនៃក្រុមហ៊ុន និងការចង់បានរបស់ម្ចាស់អាជីវកម្ម។ ២. ពណ៌ ពណ៌នៅក្នុងអត្តសញ្ញាណអាជីវកម្មមានសារៈសំខាន់ណាស់ដែលវាត្រូវបានគេប្រើប្រាស់នៅក្នុងឡូហ្គោ រូបភាព ផ្ទាំងផ្សព្វផ្សាយ ឯកសណ្ឋាណ និងសំបកផលិតផលជាដើម។ អាជីវកម្មត្រូវការមានពណ៌ដំណាងច្បាស់លាស់ដើម្បីបង្ហាញពីភាពផ្ទាល់ខ្លួន និងធ្វើឱ្យអតិថិជនងាយស្រួលចងចាំ។ ទោះជាយ៉ាងណាយើងក៏មិនអាចប្រើប្រាស់ពណ៌តែមួយសម្រាប់ការរចនាគ្រប់ប្រភេទបានដែរ ដូចនេះគេត្រូវការពណ៌ផ្សេងទៀតដើម្បីជាជំនួយ ជាទូទៅពណ៌នៃអត្តសញ្ញាណអាជីវកម្មមាន៣ប្រភេទសំខាន់គឺ ពណ៌ដំបូង ពណ៌ទីពីរ និង ពណ៌ខ្មៅ/ពណ៌ស។ ឧទាហរណ៍៖ ក្រុមហ៊ុន Cocacola បានជ្រើសរើសយកពណ៌ក្រហមជាពណ៌ដំបូង និងពណ៌សជាពណ៌ទីពីរ ហើយពេលខ្លះក៏គេឃើញក្រុមហ៊ុនមួយនេះប្រើប្រាស់ពណ៌ខ្មៅ ដើម្បីធ្វើការរចនាផងដែរ។ ៣. រូបភាព អ្នកត្រូវកំណត់ឱ្យបានច្បាស់អំពីប្រភេទរូបភាពដែលអ្នកតែងតែប្រើសម្រាប់អាជីវកម្មរបស់អ្នក […]