ប្រភេទឡូហ្គោ ទាំង៨ដែលពេញនិយម
ឡូហ្គោ គឺជារូបភាព ឬនិមិត្តសញ្ញាដែលតំណាងឱ្យអាជីវកម្មរបស់អ្នក ឡូហ្គោមានសារៈសំខាន់ណាស់ក្នុងការទាក់ទាញចំណាប់អារម្មណ៍ដំបូងរបស់អតិថិជន ធ្វើឱ្យអតិថិជនងាស្រួលចងចាំ និងបង្ហាញលក្ខណៈប្លែកពីគេរបស់ក្រុមហ៊ុនអ្នកផងដែរ។ ខាងក្រោមនេះ គឺជាប្រភេទសំខាន់ៗទាំង៨របស់ឡូហ្គោ ដែលអាចជួយអ្នកឱ្យជ្រើសរើសឡូហ្គោបានត្រឹមត្រូវ និងសក្តិសមសម្រាប់អាជីវកម្មរបស់អ្នក។ ១. ឡូហ្គោអក្សរកាត់ (Monogram or Lettermarks) ឡូហ្គោអក្សរកាត់ គឺជាឡូហ្គោដែលប្រើប្រាស់អក្សរមួយចំនួននៃឈ្មោះពេញរបស់ក្រុមហ៊ុន ដែលភាគច្រើនគេប្រើសម្រាប់ក្រុមហ៊ុន ឬស្ថាប័នដែលមានឈ្មោះវែងដូចជា IBM ( International Business Machines), ESPN (Entertainment and Sports Programming Network) និង RCA (Radio Corporation of America) ជាដើម។ រូបភាពពី Kbeung Studio ២. ឡូហ្គោអក្សរពេញ (Wordmark) ឡូហ្គោអក្សរពេញ ឬ Wordmark គឺជាឡូហ្គោដែលយកឈ្មោះពេញរបស់ក្រុមហ៊ុន ឬស្ថាប័នមករចនា ឬជ្រើសរើពុម្ភអក្សរដែស្រស់ស្អាត និងប្លែកពីគេ Wordmark ភាគច្រើនត្រូវបានប្រើប្រាស់សម្រាប់ ក្រុមហ៊ុន […]