ពណ៌នីមួយៗសុទ្ធតែមានអត្ថន័យ និងលក្ខណៈពិសេសផ្សេងៗគ្នា ប៉ុន្តែវាក៏អាស្រ័យទៅតាមវប្បធម៌របស់ប្រទេស ឬតំបន់ផងដែរដូចជា នៅប្រទេសចិន ពណ៌ក្រហមតំណាងឱ្យ សំណាងល្អ ខណៈនៅអាហ្វ្រិកខាងត្បូងពណ៌ក្រហមតំណាងឱ្យសេចក្តីស្លាប់។ ពណ៌ខ្មៅជាពណ៌ដែលកាន់ទុក្ខសម្រាប់ប្រទេសលោកខាងលិច ប៉ុន្តែនៅប្រទេសអាស៊ីមួយចំនួន ពណ៌ដែលកាន់ទុក្ខគឺជាពណ៌ស។

 

 

ពណ៌ក្រហម

តំណាងឲ្យ ភាពអង់អាចក្លាហាន ថាមពល និងក្តីស្រឡាញ់។

រូបភាពពី google

 

ពណ៌ទឹកក្រូច

តំណាងឲ្យ ភាពរីករាយ ច្នៃប្រឌិត និងទាន់សម័យ។

រូបភាពពី google

ពណ៌លឿង

តំណាងឲ្យ សុភមង្គល ក្តីសង្ឃឹម និងឯករាជ្យ។

រូបភាពពី google

 

ពណ៌បៃតង

តំណាងឲ្យ ធម្មជាតិ ភាពរីកចម្រើន សុខសាន្ត និងស្ថេរភាព។

រូបភាពពី google

 

ពណ៌ខៀវ

តំណាងឲ្យ ភាពស្ងប់ស្ងាត់ ទំនុកចិត្ត និងភាពឆ្លាតវាងវៃ។​​

រូបភាពពី google

 

ពណ៌ស្វាយ

តំណាងឲ្យ ភាពប្រណិត និងអាថ៌កំបាំង។​

រូបភាពពី google

 

ពណ៌ផ្កាឈូក

តំណាងឲ្យ ភាពជាស្ត្រី និងមនោសញ្ចេតនា។​

 

រូបភាពពី google

ពណ៌ខ្មៅ

តំណាងឲ្យ ថាមពល និងភាពជាអ្នកដឹកនាំ។

រូបភាពពី google

 

ពណ៌ស

តំណាងឲ្យ ភាពបរិសុទ្ធ និងសាមញ្ញ។

រូបភាពពី google