តើអ្នកដឹងទេឡូហ្គោល គឺមានសារៈសំខាន់ណាស់សម្រាប់ក្រុមហ៊ុនក៏ដូចជាប្រេននីមួយៗ ព្រោះវាជាសញ្ញាសម្គាល់សំខាន់ជាងគេសម្រាប់កំណត់អត្តសញ្ញាណរបស់ក្រុមហ៊ុន។ខាងក្រោមនេះជា​វិធីសាស្រ្តដែលធ្វើឱ្យអ្នកដឹងពីរបៀបសម្គាល់ឡូហ្គោដែលមានលក្ខណៈស្តង់ដា។

 

ទី១៖ សាមញ្ញ និងងាយចងចាំ

រូបភាព: ពីក្រុមការងារក្បឿង

 

ឡូហ្គោដែលល្អមួយ គឺជាឡូហ្គោដែលសាមញ្ញប៉ុន្តែមានលក្ខណៈពិសេសដែលធ្វើឱ្យអតិថិជនងាយស្រួលក្នុងការចង់ចាំ លក្ខណៈពិសេសនោះអាចជាអ្វីមួយដែលក្រុមហ៊ុនរបស់អ្នកមានខុសពីក្រុមហ៊ុនដទៃ ដូចជាឈ្មោះ ប្រវត្តិក្រុមហ៊ុន និង​គុណតម្លៃនៃផលិតផល ឬសេវាកម្មអ្នកជាដើម។​

 

ទី២៖ ប្លែកពីគេ

រូបភាព: ពីក្រុមការងារក្បឿង

 

ភាពខុសប្លែកពីគេរបស់ឡូហ្គោ ពិតជាសំខាន់ណាស់សម្រាប់កំណត់អត្តសញ្ញាណក្រុមហ៊ុនរបស់អ្នក ភាពខុសប្លែកនេះហើយដែលធ្វើឱ្យ Brand របស់អ្នកមិនអាចច្រឡំជាមួយដៃគូប្រកួតប្រជែង។ Unique logo បញ្ជាក់ថាក្រុមហ៊ុនអ្នកមានភាពប្រាកដប្រជាជាមួយ Brand របស់ខ្លួនដោយមិនព្យាយាមចម្លង ឬបន្លំពីអ្នកដ៏ទៃ។​​​

 

ទី៣៖ មិនចេះហួសសម័យ

រូបភាព: ពីក្រុមការងារក្បឿង

 

ការផ្លាស់ប្តូរឡូហ្គោមិនមែនជារឿងល្អសម្រាប់ក្រុមហ៊ុននោះទេ ផ្ទុយទៅវិញវាបានធ្វើឱ្យអតិថិជនរបស់អ្នកភ្លេចឬលែងស្គាល់ Brand របស់អ្នក វាក៏ជាផ្នែកមួយដែលធ្វើឱ្យអតិថិជនបាត់បង់នូវទំនុកចិត្តផងដែរ។ ដូច្នេះឡូហ្គោដែលល្អមួយចាំបាច់ត្រូវតែអាចប្រើប្រាស់បានរយៈពេលយូរដោយមិនមានការផ្លាស់ប្តូរ។

 

ទី៤៖ អាចប្រើប្រាស់បានច្រើនទម្រង់

រូបភាព: ពីក្រុមការងារក្បឿង

 

ឡូហ្គោស្តង់ដា គឺជាឡូហ្គោដែលអាចបត់បែនបាន មានន័យថាយើងអាចប្រើប្រាស់វាបាននៅគ្រប់កន្លែង (គេហទំព័រ បណ្ដាញសង្គម ការបោះពុម្ភ) ដោយមិនមានការបាត់បង់នូវគុណភាព និងនៅតែអាចសម្គាល់បាន ទោះបីជាធ្វើការផ្លាស់ប្តូរពណ៌ ឬ Background ក៏ដោយ។

 

ទី៥៖ សាកសមជាមួយក្រុមហ៊ុន

រូបភាព: ពីក្រុមការងារក្បឿង

ត្រង់ចំណុចនេះអ្នកត្រូវដឹងថា ក្រុមហ៊ុនរបស់អ្នកជាប្រភេទក្រុមហ៊ុនអ្វី ហើយថាតើផលិតផលឬសេវាកម្មអ្វីដែលអ្នកផ្តល់ជូនអតិថិជន។ ជាក់ស្តែង យើងក្រឡេកទៅមើល Twitter ដែលជាបណ្តាញសង្គមសម្រាប់ជជែកកម្សាន្ត និងចែករំលែកព័ត៌មាន យើងឃើញថា Twitter បានធ្វើការរចនាឡោហ្គោជារូបសត្វបក្សីដើម្បីឱ្យសាកសមទៅនឹងសេវាកម្មរបស់ក្រុមហ៊ុនគឺការជជែក និងចែករំលែកព័ត៌មាន។