តើចំណុចសំខាន់អ្វីខ្លះដែលធ្វើឱ្យអាជីវកម្មមួយជោគជ័យ?

ភាពជោគជ័យរបស់អាជីវកម្មមិនមែនជារឿងចៃដន្យនោះទេ ប៉ុន្តែវាមានកត្តាជាច្រើនដែលយើងគួរតែស្វែងយល់ឱ្យបានច្បាស់នៅមុន និងកំពុងធ្វើអាជីវកម្ម។ ខាងក្រោមនេះគឺជាចំណុចសំខាន់ៗដែលជួយឱ្យអាជីវកម្មរបស់លោកអ្នកទទួលបានជោគជ័យ។   ១.​ មានអត្តសញ្ញាណច្បាស់លាស់ អត្តសញ្ញាណរបស់ក្រុមហ៊ុនគឺជាលក្ខណៈដែលគេអាចសម្គាល់អាជីវកម្ម ឬផលិតផលរបស់អ្នកបាន ដែលមានដូចជា ឡូហ្គោ ពណ៌ សំបកផលិតផល ឬរូបភាពផ្សេងៗដែលជាប់ទាក់ទងជាមួយនឹងក្រុមហ៊ុនអ្នក។ ការមានអត្តសញ្ញាណច្បាស់លាស់ គឺជាចំណុចពិសេសមួយដែលធ្វើឱ្យអាជីវកម្មអ្នកមានលក្ខណៈប្លែកពីដៃគូប្រគួតប្រជែង ហើយវាក៏ជាចំណុចសំខាន់ដែលធ្វើឱ្យអតិថិជនងាយស្រួលចងចាំ និងមានទំនុកចិត្តទៅលើអាជីវកម្មរបស់អ្នកផងដែរ។ រចនារូបភាពពី៖ សាន ឈុនលីន   ២. ចេះសម្របខ្លួនទៅនឹងបច្ចេកវិទ្យាថ្មី ការប្រើប្រាស់បច្ចេកវិទ្យាបានធ្វើឱ្យអាជីវកម្មកាន់តែមានភាពងាយស្រួល ចំណេញពេលវេលា ថវិកា និងទទួលបានប្រសិទ្ធិភាពខ្ពស់ ឧទាហរណ៍: ការធ្វើទីផ្សារឌីជីថល (Digital Marketing) យើងដឹងហើយថាមនុស្សជាច្រើននៅទូទាំងពិភពលោកសុទ្ធតែប្រើប្រាស់ Internet សម្រាប់គោលបំណងផ្សេងៗដូចជា កម្សាន្ត ទំនាក់ទំនង និងស្វែងរកព័ត៌មានជាដើម ដូចនេះការផ្សព្វផ្សាយតាមរយៈ Internet គឺជាឱកាសមួយក្នុងការបង្ហាញផលិតផលរបស់អ្នកទៅកាន់អតិថិជនគោលដៅ។ រចនារូបភាពពី៖ សាន ឈុនលីន   ៣. មានផែនការច្បាស់លាស់ ការរៀបចំផែនការគឺពិតជាសំខាន់ណាស់សម្រាប់ក្រុមហ៊ុននីមួយៗ ពីព្រោះវាបានប្រាប់ពីដំណើរការ និងអ្វីដែលយើងនឹងត្រូវធ្វើ ដើម្បីធានាថាការងារទាំងអស់ត្រូវបានបញ្ចប់ដោយរលូនទៅតាមពេលវេលាដែលបានកំណត់ ម៉្យាងទៀតការរៀបចំផែនការអាចឱ្យយើងវ៉ាស់វែងបាននូវលទ្ធផលការងារ និងអ្វីដែលគួរតែកែប្រែឱ្យបានប្រសើរជាងមុនបន្ទាប់ពីការងារត្រូវបានបញ្ចប់។ រចនារូបភាពពី៖ សាន […]

តើចំណុចអ្វីខ្លះដែលអ្នកគួរតែស្វែងយល់មុនពេលចាប់ផ្តើមបង្កើតឡូហ្គោ?

មនុស្សភាគច្រើនអាចនឹងគិតថាកាបង្កើតឡូហ្គោគឺជារឿងដែលសាមញ្ញ និងងាយស្រួល ប៉ុន្តែធាតុពិតនៅពីក្រោយការបង្កើតឡូហ្គោគឺទាមទារឱ្យអ្នកធ្វើការសិក្សាស្រាវជ្រាវ និងស្វែងយល់ពីចំណុចជាច្រើន ដើម្បីអាចបង្កើតបានឡូហ្គោដែលសក្តិសមសម្រាប់អាជីវកម្មមួយ។ ខានក្រោមនេះគឺជាចំណុចសំខាន់ៗដែលអ្នកគួរតែស្វែងយល់នៅមុនពេលចាប់ផ្តើមបង្កើតឡូហ្គោ។   ១.​កំណត់ពីគោលបំណងនៃឡូហ្គោ ជាការពិតណាស់ ការធ្វើអ្វីមួយសុទ្ធតែមានគោលបំណង ហើយការបង្កើតឡូហ្គោក៏ដូចគ្នា អ្នកត្រូវកំណត់ឱ្យបានច្បាស់ពីគោលបំណងដែលអ្នកបង្កើតឡូហ្គោនេះឡើង ដូចជា ចង់បង្កើតអត្តសញ្ញាណផ្ទាល់ខ្លួន ចង់ឱ្យអតិថិជនងាយស្រួលចងចាំ និងចង់ឱ្យអាជីវកម្មរបស់អ្នកមានលក្ខណៈប្លែកពីគេជាដើម។ ការកំណត់ច្បាស់នៃគោលបំណង ក៏ដូចជាគោលដៅរបស់ឡូហ្គោធ្វើឱ្យយើងអាចស្រម៉ៃ និងបង្កើតបានឡូហ្គោមួយដែលសក្តិសមសម្រាប់អាជីវកម្ម ព្រមទាំងអាចប្រើប្រាស់បានទាំងពេលបច្ចុប្បន្ន និងទៅអនាគតផងដែរ។ ​រូបភាពពី freepik.com   ២. សិក្សាពីផ្នែកខាងក្នុងនៃក្រុមហ៊ុន គោលបំណងសំខាន់នៃការបង្កើតឡូហ្គោ គឺចង់ឱ្យអតិថិជនងាយស្រួលចង់ចាំ និងស្គាល់ម៉ាក់យីហោរបស់ខ្លួន ដូចនេះការធ្វើឡូហ្គោទាមទារឱ្យអ្នកដឹងច្បាស់អំពីអាជីវកម្មរបស់អ្នកដើម្បីអាចបង្កើតបានឡូហ្គោមួយដែលប្លែកពីគេ និងសក្តិសមសម្រាប់ក្រុមហ៊ុនអ្នក។ មុនពេលចាប់ផ្តើមធ្វើឡូហ្គោអ្នកគួរតែសួរសំណួរដូចជា តើអ្វីជាចំណុចស្នូលនៃក្រុមហ៊ុនអ្នក? តើចំណុចពិសេសអ្វី ដែលអ្នកមានខុសពីអ្នកដ៏ទៃ? (ឈ្មោះ ពាក្យស្លោក ប្រវត្តិក្រុមហ៊ុន…)។ ​រូបភាពពី freepik.com   ៣. សិក្សាពីដៃគូប្រគួតប្រជែង​ អ្នកត្រូវដឹងថាអាជីវកម្មដែលលក់ផលិតផល ឬសេវាកម្មដូចអ្នកគឺមានច្រើននៅលើទីផ្សារ ដូចនេះការសិក្សាពីដៃគូប្រគួតប្រជែង នឹងធ្វើឱ្យអ្នកដឹងពីអ្វីដែលគេមានរួចហើយ អ្វីដែលដំណើរការ និងអ្វីដែលមិនដំណើរការ ហើអ្នកក៏អាចរៀនបន្ថែមពីពួកគេផងដែរ។ ការសិក្សាពីដៃគូប្រគួតប្រជែងនឹងធ្វើឱ្យអ្នកប្រាកដថាឡូហ្គោរបស់អ្នកមិនមានលក្ខណៈដូច ឬស្រដៀងអ្នកដ៏ទៃ។ ​រូបភាពពី freepik.com   […]

យុទ្ធសាស្រ្ត 6Ps សម្រាប់ការធ្វើទីផ្សារ

ការធ្វើទីផ្សារគឺជាផ្នែកសំខាន់មួយនៃអាជីវកម្ម ដោយវាបានជួយអោយអតិថិជនស្គាល់ពីផលិតផល ឬសេវាកម្មរបស់អ្នក និងទាក់ទាញឱ្យពួកគាត់ទិញផលិតផល​ ឬសេវាកម្មនោះយកទៅប្រើប្រាស់។ ការធ្វើទីផ្សារដែលត្រឹមត្រូវទាមទារឱ្យមានការសិក្សារស្រាវជ្រាវអំពី អតិថិជន ការរចនាផលិតផល និងតម្រូវការទីផ្សារជាដើម។   ខាងក្រោមនេះគឺជាយុទ្ធសាស្រ្តនៃការធ្វើទីផ្សារទាំង៦ ឬអាចហៅបានថា យុទ្ធសាស្រ្ត 6Ps សម្រាប់ការធ្វើទីផ្សារ ដែលវានឹងជួយអ្នកក្នុងការធ្វើទីផ្សារប្រកបដោយប្រសិទ្ធិភាព។    ១. ផលិតផល (Product) ផលិតផលគឺជា ធាតុចម្បងដែលធ្វើឱ្យអាជីវកម្មមួយទទួលបានជោគជ័យ ប្រសិនបើផលិតផល ឬសេវាកម្មរបស់អ្នកបង្កើតមកហើយ​គ្មានអ្នកប្រើប្រាស់នោះអាជីវកម្មអ្នកក៏មិនអាចបន្តដំណើរទៅមុខបានដែរ។ ដូចនេះនៅមុនពេលដែលអ្នកចង់បង្កើតផលិតផល ឬសេវាកម្មអ្វីមួយអ្នកត្រូវពិនិត្យមើលថាផលិតផលនោះពិតជាតម្រូវការពិតប្រាកដរបស់អតិថិជនមែន។ អ្នកត្រូវពិនិត្យមើលអំពីចំណុចខ្វះខាតដែលគួរតែកែលម្អផលិតផលនោះឱ្យបានកាន់តែប្រសើរ។ អ្នកក៏អាចសាកសួរមតិយោបល់ផ្ទាល់របស់អតិថិជន និង​យកមតិយោបល់ទាំងអស់នោះទៅអភិវឌ្ឍគុណភាពផលិតផលឱ្យកាន់តែល្អជាងមុន។ រូបភាពពី freepik.com     ២. ការវេចខ្ចប់ (Packaging) ការវេចខ្ចប់គឺសំដៅទៅលើការរចនាសំបកផលិតផលរបស់អ្នកឱ្យមានលក្ខណៈទាក់ទាញ ស្រស់ស្អាត និងសក្តិសមជាមួយផលិតផល។ ការវេចខ្ចប់ដែលស្រស់ស្អាត និងត្រូវតាមស្តង់ដារនឹងជួយអ្នកក្នុងការទាក់ទាញចំណាប់អារម្មណ៍អតិថិជន ដោយហេតុថាអតិថិជនប្រើពេលមិនដល់មួយនាទីទេដើម្បីមើល និងសម្រេចចិត្តទៅលើការវេចខ្ចប់ ឬលក្ខណៈខាងក្រៅរបស់ផលិតផលអ្នក។ Packaging  មិនត្រឹមតែត្រូវបានប្រើប្រាស់សម្រាប់ធ្វើជាសម្បកផលិតផលនោះទេពោលគឺវារួមបញ្ចូលទាំងធាតុផ្សេងៗដែលមើលឃើញនៅក្នុងក្រុមហ៊ុនអ្នក មានដូចជា ការិយាល័យ ខិត្តប័ណ្ណ និងអ្វីផ្សេងទៀតដែលធ្វើឱ្យអតិថិជនមើលមកមានអារម្មណ៍ល្អជាមួយនឹងអាជីវកម្មអ្នក។ រូបភាពពី freepik.com   ៣. តម្លៃ (Price) […]

តើអត្តសញ្ញាណអាជីវកម្ម (Brand Identity) ដែលល្អត្រូវមានធាតុផ្សំអ្វីខ្លះ?

នៅក្នុងអត្ថបទមុនយើងបានដឹងរួចមកហើយអំពីអត្ថប្រយោជន៍នៃ Brand Identity ចំពោះអាជីវកម្ម។ ថ្ងៃនេះយើងនឹងមកស្វែងយល់បន្ថែមទៀតអំពីធាតុសំខាន់ៗដែលបង្កើតបានជា អត្តសញ្ញាណអាជីវកម្មមួយដែលមានលក្ខណៈពេញលេញ។   ១. ឡូហ្គោ នៅពេលដែលគេនឹកឃើញដល់អត្តសញ្ញាណអាជីវកម្ម អ្វីដែលគេមិនភ្លេចនោះគឺ ឡូហ្គោ​ ពីព្រោះវាជា ធាតុសំខាន់ជាងគេនៅក្នុងអត្តសញ្ញាណអាជីវកម្មដែលធ្វើឱ្យអតិថិជនចងចាំ និងស្គាល់អំពីក្រុមហ៊ុន ឬស្ថាប័នណាមួយ មិនតែប៉ុណ្ណោះឡូហ្គោបានជួយឱ្យអាជីវកម្មមានភាពខុសប្លែកពីគេផងដែរ។ ឡូហ្គោមានច្រើនប្រភេទដូចជា​ ឡូហ្គោអក្សរកាត់ ឡូហ្គោអក្សរពេញ ឡូហ្គោជារូបភាព ឬរូបសញ្ញា ឡូហ្គោបែបរួមបញ្ចូលគ្នា និងឡូហ្គោទម្រង់អក្សរជាដើម ដែលវាអាស្រ័យទៅតាមប្រភេទនៃក្រុមហ៊ុន និងការចង់បានរបស់ម្ចាស់អាជីវកម្ម។     ២. ពណ៌ ពណ៌នៅក្នុងអត្តសញ្ញាណអាជីវកម្មមានសារៈសំខាន់ណាស់ដែលវាត្រូវបានគេប្រើប្រាស់នៅក្នុងឡូហ្គោ រូបភាព ផ្ទាំងផ្សព្វផ្សាយ ឯកសណ្ឋាណ និងសំបកផលិតផលជាដើម។ អាជីវកម្មត្រូវការមានពណ៌ដំណាងច្បាស់លាស់ដើម្បីបង្ហាញពីភាពផ្ទាល់ខ្លួន និងធ្វើឱ្យអតិថិជនងាយស្រួលចងចាំ។ ទោះជាយ៉ាងណាយើងក៏មិនអាចប្រើប្រាស់ពណ៌តែមួយសម្រាប់ការរចនាគ្រប់ប្រភេទបានដែរ ដូចនេះគេត្រូវការពណ៌ផ្សេងទៀតដើម្បីជាជំនួយ ជាទូទៅពណ៌នៃអត្តសញ្ញាណអាជីវកម្មមាន៣ប្រភេទសំខាន់គឺ ពណ៌ដំបូង ពណ៌ទីពីរ និង ពណ៌ខ្មៅ/ពណ៌ស។ ឧទាហរណ៍៖ ក្រុមហ៊ុន Cocacola បានជ្រើសរើសយកពណ៌ក្រហមជាពណ៌ដំបូង និងពណ៌សជាពណ៌ទីពីរ ហើយពេលខ្លះក៏គេឃើញក្រុមហ៊ុនមួយនេះប្រើប្រាស់ពណ៌ខ្មៅ ដើម្បីធ្វើការរចនាផងដែរ។   ៣. រូបភាព អ្នកត្រូវកំណត់ឱ្យបានច្បាស់អំពីប្រភេទរូបភាពដែលអ្នកតែងតែប្រើសម្រាប់អាជីវកម្មរបស់អ្នក […]

ហេតុអ្វីបានជា អត្តសញ្ញាណអាជីវកម្ម (Brand Identity) សំខាន់សម្រាប់ក្រុមហ៊ុនរបស់អ្នក?

អត្តសញ្ញាណអាជីវកម្មគឺជា ធាតុសំខាន់មួយដែលជួយជម្រុញភាពជោគជ័យរបស់ក្រុមហ៊ុនអ្នក វាបានបង្ហាញពីបុគ្គលិកលក្ខណៈខាងក្រៅរបស់អាជីវកម្ម ដែលជាផ្នែកសំខាន់មួយនៃការសម្រេចចិត្តរបស់អតិថិជន។ ខាងក្រោមនេះគឺជាសារៈសំខាន់ទាំង៥នៃអត្តសញ្ញាណអាជីវកម្មចំពោះក្រុមហ៊ុនអ្នក។   ១. បង្ហាញពីលក្ខណៈសម្គាល់ផ្ទាល់ខ្លួនរបស់អាជីវកម្ម ផ្សព្វផ្សាយពាណិជ្ជកម្មដើម្បីឱ្យអតិថិជនបានស្គាល់ និងបង្ហាញពីលក្ខណៈពិសេសរបស់ខ្លួន ប៉ុន្តែតើអ្នកដឹងទេ? អត្តសញ្ញាណអាជីវកម្មដែលមានដូចជា ពុម្ភអក្សរ ពណ៌ និមិត្តសញ្ញា ឬឡូហ្គោ ក៏ជាធាតុខាន់ ដែលធ្វើឱ្យអ្នកមានលក្ខណៈប្លែកពីគេ និងងាយស្រួលក្នុងការចងចាំ។ រូបភាពពី Kbeung Studio   ២. បង្កើនទំនុកចិត្ត  ការរចនាអត្តសញ្ញាណអាជីវកម្មដែលល្អ នឹងធ្វើឱ្យក្រុមហ៊ុនអ្នកមើលទៅមានលក្ខណៈលេចធ្លោជាងដៃគូប្រគួតប្រជែង និងបង្ហាញពីភាពច្បាស់លាស់នៃក្រុមហ៊ុន ដែលធ្វើឱ្យអតិថិជនមានទំនុកចិត្តទៅលើផលិតផល ឬសេវាកម្មរបស់អ្នក។ ឧទាហរណ៍ដូចជា មនុស្សភាគច្រើនទិញសៀវភៅគឺដោយសារតែគម្របសៀវភៅមានភាពទាក់ទាញ និងមើលទៅមានលក្ខណៈគួរឱ្យទុកចិត្ត។ រូបភាពពី Kbeung Studio   ៣. ងាយស្រួលក្នុងការផ្សព្វផ្សាយផលិតផល ឬសេវាកម្មថ្មី  វាមិនមែនជារឿងចម្លែកទេដែលអាជីវកម្មនីមួយៗចង់ពង្រីកខ្លួនឱ្យកាន់តែធំជាងមុន ប៉ុន្តែអ្វីដែលពិបាកនោះគឺថា តើមានអតិថិជនប៉ុន្មានអ្នកដែលទុកចិត្ត និងហ៊ានប្រើប្រាស់ផលិតផលថ្មីរបស់អ្នក។ អតិថិជនភាគច្រើនហ៊ានសាកល្បងប្រើផលិតផលថ្មីគឺដោយសារម៉ាកយីហោ ឬកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុន និងផលិតផលដែលគេធ្លាប់បានប្រើ។ ជាក់ស្តែងក្រុមហ៊ុន Apple តែងតែទទួលបានជោគជ័យ នៅពេលដែលគេបង្កើតទូរសព្ទស៊េរីថ្មីបើទោះបីជាមានតម្លៃថ្លៃក៏ដោយ នេះសាតែអ្នកប្រើប្រាស់មានការទុកចិត្តទៅលើម៉ាកយីហោរបស់ក្រុមហ៊ុន Apple និងចង់បង្ហាញពីភាពទំនើបរបស់ខ្លួនដោយការប្រើប្រាស់ម៉ាកទូរសព្ទដែលល្បីនេះឯង។   រូបភាពពី […]

ប្រភេទឡូហ្គោ ទាំង៨ដែលពេញនិយម

ឡូហ្គោ គឺជារូបភាព ឬនិមិត្តសញ្ញាដែលតំណាងឱ្យអាជីវកម្មរបស់អ្នក ឡូហ្គោមានសារៈសំខាន់ណាស់ក្នុងការទាក់ទាញចំណាប់អារម្មណ៍ដំបូងរបស់អតិថិជន ធ្វើឱ្យអតិថិជនងាស្រួលចងចាំ និងបង្ហាញលក្ខណៈប្លែកពីគេរបស់ក្រុមហ៊ុនអ្នកផងដែរ។ ខាងក្រោមនេះ គឺជាប្រភេទសំខាន់ៗទាំង៨របស់ឡូហ្គោ ដែលអាចជួយអ្នកឱ្យជ្រើសរើសឡូហ្គោបានត្រឹមត្រូវ និងសក្តិសមសម្រាប់អាជីវកម្មរបស់អ្នក។   ១. ឡូហ្គោអក្សរកាត់ (Monogram or Lettermarks) ឡូហ្គោអក្សរកាត់ គឺជាឡូហ្គោដែលប្រើប្រាស់អក្សរមួយចំនួននៃឈ្មោះពេញរបស់ក្រុមហ៊ុន ដែលភាគច្រើនគេប្រើសម្រាប់ក្រុមហ៊ុន ឬស្ថាប័នដែលមានឈ្មោះវែងដូចជា IBM ( International Business Machines),  ESPN (Entertainment and Sports Programming Network) និង RCA (Radio Corporation of America) ជាដើម។ រូបភាពពី Kbeung Studio   ២. ឡូហ្គោអក្សរពេញ (Wordmark) ឡូហ្គោអក្សរពេញ ឬ Wordmark គឺជាឡូហ្គោដែលយកឈ្មោះពេញរបស់ក្រុមហ៊ុន ឬស្ថាប័នមករចនា ឬជ្រើសរើពុម្ភអក្សរដែស្រស់ស្អាត និងប្លែកពីគេ Wordmark ភាគច្រើនត្រូវបានប្រើប្រាស់សម្រាប់ ក្រុមហ៊ុន […]

តើ Graphic Design មានទួនាទីអ្វីខ្លះ នៅក្នុងការងារ Digital Marketing?

ដោយសារតែចំនួនអ្នកដែលប្រើប្រាស់ Internet កាន់តែមានច្រើនឡើងៗនៅពេលបច្ចុប្បន្ន ធ្វើឱ្យការផ្សព្វផ្សាយតាមរយៈ Internet កាន់តែមាន​​តម្រូវការខ្ពស់។ ដោយឡែក Graphic Design ក៏ជាផ្នែកសំខាន់មួយក្នុងការជួយឱ្យការធ្វើទីផ្សារឌីជីថលទទួលបានជោគជ័យផងដែរ។ ថ្ងៃនេះក្បឿងសូមបង្ហាញពីទួនាទីសំខាន់ៗរបស់ Graphic Design ដែលប្រើប្រាស់សម្រាប់ការងារ Digital Marketing។   ១. ការរចនាម៉ាកយីហោ (​Visual Identity) Graphic Design ដើរតួយ៉ាងសំខាន់ក្នុងការបង្កើតអត្តសញ្ញាណអាជីវកម្មដែលយើងមើលឃើញមានដូចជា ឡូហ្គោ រូបភាព ពុម្ភអក្សរ និងពណ៌ ជាដើម ដែលតំណាងឱ្យអាជីវកម្ម ឬ Brand របស់អ្នក។ Visual Identity គឺជាធាតុសំខាន់មួយដែលជួយឱ្យ អតិថិជនមានការចងចាំ និងចាប់អារម្មទៅលើម៉ាកយីហោអាជីវកម្ម ហើយវាក៏ជាលក្ខណៈពិសេសដែលធ្វើឱ្យ Brand របស់អ្នកមានលក្ខណៈប្លែកពីគេផងដែរ។ រូបភាពពី Kbeung Studio   ២. ការរចនាផ្ទៃខាងមុខនៃគេហទំព័រ ឬ​កម្មវិធីទូរស័ព្ទ (User Interface) User Interface ឬ UI នៅក្នុងការធ្វើទីផ្សារឌីជីថលភាគច្រើនគេសំដៅទៅលើ […]

អត្ថន័យនៃពណ៌នីមួយៗ

ពណ៌នីមួយៗសុទ្ធតែមានអត្ថន័យ និងលក្ខណៈពិសេសផ្សេងៗគ្នា ប៉ុន្តែវាក៏អាស្រ័យទៅតាមវប្បធម៌របស់ប្រទេស ឬតំបន់ផងដែរដូចជា នៅប្រទេសចិន ពណ៌ក្រហមតំណាងឱ្យ សំណាងល្អ ខណៈនៅអាហ្វ្រិកខាងត្បូងពណ៌ក្រហមតំណាងឱ្យសេចក្តីស្លាប់។ ពណ៌ខ្មៅជាពណ៌ដែលកាន់ទុក្ខសម្រាប់ប្រទេសលោកខាងលិច ប៉ុន្តែនៅប្រទេសអាស៊ីមួយចំនួន ពណ៌ដែលកាន់ទុក្ខគឺជាពណ៌ស។     ពណ៌ក្រហម តំណាងឲ្យ ភាពអង់អាចក្លាហាន ថាមពល និងក្តីស្រឡាញ់។ រូបភាពពី google   ពណ៌ទឹកក្រូច តំណាងឲ្យ ភាពរីករាយ ច្នៃប្រឌិត និងទាន់សម័យ។ រូបភាពពី google ពណ៌លឿង តំណាងឲ្យ សុភមង្គល ក្តីសង្ឃឹម និងឯករាជ្យ។ រូបភាពពី google   ពណ៌បៃតង តំណាងឲ្យ ធម្មជាតិ ភាពរីកចម្រើន សុខសាន្ត និងស្ថេរភាព។ រូបភាពពី google   ពណ៌ខៀវ តំណាងឲ្យ ភាពស្ងប់ស្ងាត់ ទំនុកចិត្ត និងភាពឆ្លាតវាងវៃ។​​ រូបភាពពី google   ពណ៌ស្វាយ តំណាងឲ្យ […]

តើឡូហ្គោដែលល្អអាចជួយអ្វីខ្លះដល់អាជីវកម្ម?

ថ្ងៃនេះ Kbeung Creative Studio នឹងធ្វើការបង្ហាញពីសារៈសំខាន់នៃឡូហ្គោចំពោះអាជីវកម្មដែលមានដូចជា៖ ​​​​​​​​​​ ទាក់ទាញចំណាប់អារម្មណ៍ពីអតិថិជនបានភ្លាមៗ៖ តើអ្នកដឹងទេ? តាមការសិក្សាអតិថិជនប្រើពេលប្រហែលតែ០.៥វិនាទីប៉ុណ្ណោះដើម្បីកំណត់អត្តសញ្ញាណនិមិត្តសញ្ញាណដែលគេធ្លាប់បានឃើញពីមុន តាមការសិក្សាមួយទៀតក៏បានបញ្ជាក់ថានៅពេលគេស្វែងរកអ្វីមួយនៅលើ internet ដំបូងគេមិនទាន់ខ្វល់ពីផលិផល ឬរបស់នោះអស្ចារ្យប៉ុណ្ណាទេ តែអ្វីដែលគេផ្តោតសំខាន់ក្នុងរយៈពេល៦វិនាទីដំបូង​​​នោះគឺនិមិត្តសញ្ញា ឬចំណងជើងរបស់វា។ ដូចនេះការមានឡូហ្គោល្អនិងគួរឱ្យទុកចិត្តបានវាជាឱកាសសម្រាប់អ្នកក្នុងការទាក់ទាញការសម្រេចចិត្តដំបូងរបស់អតិថិជន។​ ​​​​ ចំណុចពិសេសមួយដែលធ្វើឱ្យអ្នកខុសពីដៃគូប្រកួតប្រជែង៖ អាជីវកម្មនីមួយៗសុទ្ធតែមានដៃគួប្រគួតប្រជែង ដែលពួកគេទាំងនោះសុទ្ធសឹងតែលក់នូវផលិតផល ឬសេវាកម្មដូចអ្នកដែរ ប៉ុន្តែសួរថា តើហេតុអ្វីបានជាអតិថិជនអាចសម្គាល់ Brand របស់ក្រុមហ៊ុននីមួយៗបាន? ចម្លើយគឺមិនពិបាកយល់ទេ ព្រោះតែក្រុមហ៊ុនទាំងនោះមាននិមិត្តសញ្ញាពិសេសរៀងៗខ្លួន ដូចនេះឡូហ្គោក៏ជាចំណុចសំខាន់នៃការជ្រើសរើសថាផលិតផលណាដែលគួរឱ្យទុកចិត្តជាង។   ​​​​​ ឡូហ្គោគឺជាស្នូលនៃលក្ខណៈសម្គាល់របស់ក្រុមហ៊ុន៖ នៅពេលដែលគេនិយាយអំពីក្រុមហ៊ុនមួយ អ្វីដែលគេនឹកឃើញដំបូងគេនោះគឺសញ្ញាសម្គាល់គឺឡូហ្គោនេះឯង បន្ទាប់មកទើបគេចាប់ផ្តើមនឹកឃើញអំពីផលិតផល ឬសេវាកម្មអ្វីខ្លះដែលក្រុមហ៊ុននោះមាន។ នេះបញ្ជាក់ថាមុនពេលដែលពួកគាត់សម្រេចចិត្តក្នុងការទិញផលិតផលរបស់អ្នកគឺត្រូវឆ្លងកាត់ការពិចារណាទៅលើឡូហ្គោជាមុន បើសិនពួកគាត់មិនអាចស្គាល់ពីក្រុមហ៊ុនអ្នកនោះគាត់ក៏មិនអាចទិញផលិតផលរបស់អ្នកបានដែរ។ ​ ឡូហ្គោជួយឱ្យការធ្វើទីផ្សាររបស់អ្នកកាន់តែមានប្រសិទ្ធភាព៖ នៅពេលគេធ្វើការផ្សព្វផ្សាយពាណិជ្ជកម្ម អ្វីដែលគេមិនដែលភ្លេចនោះគឺការបង្ហាញឡូហ្គោយ៉ាងច្បាស់ទៅកាន់អតិថិជន ដែលវាជាការផ្សារភ្ជាប់ Brand របស់អ្នកទៅក្នុងចិត្តរបស់អតិថិជន។ ឧទាហរណ៍៖ Cocacola តែងតែធ្វើការផ្សព្វផ្សាយផលិតផលរបស់ខ្លួននៅគ្រប់ទីកន្លែងដូចជា នៅលើទូរទស្សន៍ តាមបណ្តាញសង្គម និងតាមដងផ្លូវជាដើម ដោយធ្វើការបង្ហាញពីការជួបជុំគ្នា និងញ៉ាំម្ហូបឆ្ងាញ់ៗ ដូចនេះនៅពេលដែលអតិថិជនមានការជួបជុំ ឬកម្មវិធីផ្សេងៗ អ្វីដែលពួកគេនឹកឃើញមុនគេគឺ […]

៥​ ចំណុចដែលសំគាល់បានថា ក្រុមហ៊ុនអ្នកមានឡូហ្គូស្តង់ដា

តើអ្នកដឹងទេឡូហ្គោល គឺមានសារៈសំខាន់ណាស់សម្រាប់ក្រុមហ៊ុនក៏ដូចជាប្រេននីមួយៗ ព្រោះវាជាសញ្ញាសម្គាល់សំខាន់ជាងគេសម្រាប់កំណត់អត្តសញ្ញាណរបស់ក្រុមហ៊ុន។ខាងក្រោមនេះជា​វិធីសាស្រ្តដែលធ្វើឱ្យអ្នកដឹងពីរបៀបសម្គាល់ឡូហ្គោដែលមានលក្ខណៈស្តង់ដា។   ទី១៖ សាមញ្ញ និងងាយចងចាំ រូបភាព: ពីក្រុមការងារក្បឿង   ឡូហ្គោដែលល្អមួយ គឺជាឡូហ្គោដែលសាមញ្ញប៉ុន្តែមានលក្ខណៈពិសេសដែលធ្វើឱ្យអតិថិជនងាយស្រួលក្នុងការចង់ចាំ លក្ខណៈពិសេសនោះអាចជាអ្វីមួយដែលក្រុមហ៊ុនរបស់អ្នកមានខុសពីក្រុមហ៊ុនដទៃ ដូចជាឈ្មោះ ប្រវត្តិក្រុមហ៊ុន និង​គុណតម្លៃនៃផលិតផល ឬសេវាកម្មអ្នកជាដើម។​   ទី២៖ ប្លែកពីគេ រូបភាព: ពីក្រុមការងារក្បឿង   ភាពខុសប្លែកពីគេរបស់ឡូហ្គោ ពិតជាសំខាន់ណាស់សម្រាប់កំណត់អត្តសញ្ញាណក្រុមហ៊ុនរបស់អ្នក ភាពខុសប្លែកនេះហើយដែលធ្វើឱ្យ Brand របស់អ្នកមិនអាចច្រឡំជាមួយដៃគូប្រកួតប្រជែង។ Unique logo បញ្ជាក់ថាក្រុមហ៊ុនអ្នកមានភាពប្រាកដប្រជាជាមួយ Brand របស់ខ្លួនដោយមិនព្យាយាមចម្លង ឬបន្លំពីអ្នកដ៏ទៃ។​​​   ទី៣៖ មិនចេះហួសសម័យ រូបភាព: ពីក្រុមការងារក្បឿង   ការផ្លាស់ប្តូរឡូហ្គោមិនមែនជារឿងល្អសម្រាប់ក្រុមហ៊ុននោះទេ ផ្ទុយទៅវិញវាបានធ្វើឱ្យអតិថិជនរបស់អ្នកភ្លេចឬលែងស្គាល់ Brand របស់អ្នក វាក៏ជាផ្នែកមួយដែលធ្វើឱ្យអតិថិជនបាត់បង់នូវទំនុកចិត្តផងដែរ។ ដូច្នេះឡូហ្គោដែលល្អមួយចាំបាច់ត្រូវតែអាចប្រើប្រាស់បានរយៈពេលយូរដោយមិនមានការផ្លាស់ប្តូរ។   ទី៤៖ អាចប្រើប្រាស់បានច្រើនទម្រង់ រូបភាព: ពីក្រុមការងារក្បឿង   ឡូហ្គោស្តង់ដា គឺជាឡូហ្គោដែលអាចបត់បែនបាន មានន័យថាយើងអាចប្រើប្រាស់វាបាននៅគ្រប់កន្លែង (គេហទំព័រ […]