តើចំណុចសំខាន់អ្វីខ្លះដែលធ្វើឱ្យអាជីវកម្មមួយជោគជ័យ?
ភាពជោគជ័យរបស់អាជីវកម្មមិនមែនជារឿងចៃដន្យនោះទេ ប៉ុន្តែវាមានកត្តាជាច្រើនដែលយើងគួរតែស្វែងយល់ឱ្យបានច្បាស់នៅមុន និងកំពុងធ្វើអាជីវកម្ម។ ខាងក្រោមនេះគឺជាចំណុចសំខាន់ៗដែលជួយឱ្យអាជីវកម្មរបស់លោកអ្នកទទួលបានជោគជ័យ។ ១. មានអត្តសញ្ញាណច្បាស់លាស់ អត្តសញ្ញាណរបស់ក្រុមហ៊ុនគឺជាលក្ខណៈដែលគេអាចសម្គាល់អាជីវកម្ម ឬផលិតផលរបស់អ្នកបាន ដែលមានដូចជា ឡូហ្គោ ពណ៌ សំបកផលិតផល ឬរូបភាពផ្សេងៗដែលជាប់ទាក់ទងជាមួយនឹងក្រុមហ៊ុនអ្នក។ ការមានអត្តសញ្ញាណច្បាស់លាស់ គឺជាចំណុចពិសេសមួយដែលធ្វើឱ្យអាជីវកម្មអ្នកមានលក្ខណៈប្លែកពីដៃគូប្រគួតប្រជែង ហើយវាក៏ជាចំណុចសំខាន់ដែលធ្វើឱ្យអតិថិជនងាយស្រួលចងចាំ និងមានទំនុកចិត្តទៅលើអាជីវកម្មរបស់អ្នកផងដែរ។ រចនារូបភាពពី៖ សាន ឈុនលីន ២. ចេះសម្របខ្លួនទៅនឹងបច្ចេកវិទ្យាថ្មី ការប្រើប្រាស់បច្ចេកវិទ្យាបានធ្វើឱ្យអាជីវកម្មកាន់តែមានភាពងាយស្រួល ចំណេញពេលវេលា ថវិកា និងទទួលបានប្រសិទ្ធិភាពខ្ពស់ ឧទាហរណ៍: ការធ្វើទីផ្សារឌីជីថល (Digital Marketing) យើងដឹងហើយថាមនុស្សជាច្រើននៅទូទាំងពិភពលោកសុទ្ធតែប្រើប្រាស់ Internet សម្រាប់គោលបំណងផ្សេងៗដូចជា កម្សាន្ត ទំនាក់ទំនង និងស្វែងរកព័ត៌មានជាដើម ដូចនេះការផ្សព្វផ្សាយតាមរយៈ Internet គឺជាឱកាសមួយក្នុងការបង្ហាញផលិតផលរបស់អ្នកទៅកាន់អតិថិជនគោលដៅ។ រចនារូបភាពពី៖ សាន ឈុនលីន ៣. មានផែនការច្បាស់លាស់ ការរៀបចំផែនការគឺពិតជាសំខាន់ណាស់សម្រាប់ក្រុមហ៊ុននីមួយៗ ពីព្រោះវាបានប្រាប់ពីដំណើរការ និងអ្វីដែលយើងនឹងត្រូវធ្វើ ដើម្បីធានាថាការងារទាំងអស់ត្រូវបានបញ្ចប់ដោយរលូនទៅតាមពេលវេលាដែលបានកំណត់ ម៉្យាងទៀតការរៀបចំផែនការអាចឱ្យយើងវ៉ាស់វែងបាននូវលទ្ធផលការងារ និងអ្វីដែលគួរតែកែប្រែឱ្យបានប្រសើរជាងមុនបន្ទាប់ពីការងារត្រូវបានបញ្ចប់។ រចនារូបភាពពី៖ សាន […]
តើអត្តសញ្ញាណអាជីវកម្ម (Brand Identity) ដែលល្អត្រូវមានធាតុផ្សំអ្វីខ្លះ?
នៅក្នុងអត្ថបទមុនយើងបានដឹងរួចមកហើយអំពីអត្ថប្រយោជន៍នៃ Brand Identity ចំពោះអាជីវកម្ម។ ថ្ងៃនេះយើងនឹងមកស្វែងយល់បន្ថែមទៀតអំពីធាតុសំខាន់ៗដែលបង្កើតបានជា អត្តសញ្ញាណអាជីវកម្មមួយដែលមានលក្ខណៈពេញលេញ។ ១. ឡូហ្គោ នៅពេលដែលគេនឹកឃើញដល់អត្តសញ្ញាណអាជីវកម្ម អ្វីដែលគេមិនភ្លេចនោះគឺ ឡូហ្គោ ពីព្រោះវាជា ធាតុសំខាន់ជាងគេនៅក្នុងអត្តសញ្ញាណអាជីវកម្មដែលធ្វើឱ្យអតិថិជនចងចាំ និងស្គាល់អំពីក្រុមហ៊ុន ឬស្ថាប័នណាមួយ មិនតែប៉ុណ្ណោះឡូហ្គោបានជួយឱ្យអាជីវកម្មមានភាពខុសប្លែកពីគេផងដែរ។ ឡូហ្គោមានច្រើនប្រភេទដូចជា ឡូហ្គោអក្សរកាត់ ឡូហ្គោអក្សរពេញ ឡូហ្គោជារូបភាព ឬរូបសញ្ញា ឡូហ្គោបែបរួមបញ្ចូលគ្នា និងឡូហ្គោទម្រង់អក្សរជាដើម ដែលវាអាស្រ័យទៅតាមប្រភេទនៃក្រុមហ៊ុន និងការចង់បានរបស់ម្ចាស់អាជីវកម្ម។ ២. ពណ៌ ពណ៌នៅក្នុងអត្តសញ្ញាណអាជីវកម្មមានសារៈសំខាន់ណាស់ដែលវាត្រូវបានគេប្រើប្រាស់នៅក្នុងឡូហ្គោ រូបភាព ផ្ទាំងផ្សព្វផ្សាយ ឯកសណ្ឋាណ និងសំបកផលិតផលជាដើម។ អាជីវកម្មត្រូវការមានពណ៌ដំណាងច្បាស់លាស់ដើម្បីបង្ហាញពីភាពផ្ទាល់ខ្លួន និងធ្វើឱ្យអតិថិជនងាយស្រួលចងចាំ។ ទោះជាយ៉ាងណាយើងក៏មិនអាចប្រើប្រាស់ពណ៌តែមួយសម្រាប់ការរចនាគ្រប់ប្រភេទបានដែរ ដូចនេះគេត្រូវការពណ៌ផ្សេងទៀតដើម្បីជាជំនួយ ជាទូទៅពណ៌នៃអត្តសញ្ញាណអាជីវកម្មមាន៣ប្រភេទសំខាន់គឺ ពណ៌ដំបូង ពណ៌ទីពីរ និង ពណ៌ខ្មៅ/ពណ៌ស។ ឧទាហរណ៍៖ ក្រុមហ៊ុន Cocacola បានជ្រើសរើសយកពណ៌ក្រហមជាពណ៌ដំបូង និងពណ៌សជាពណ៌ទីពីរ ហើយពេលខ្លះក៏គេឃើញក្រុមហ៊ុនមួយនេះប្រើប្រាស់ពណ៌ខ្មៅ ដើម្បីធ្វើការរចនាផងដែរ។ ៣. រូបភាព អ្នកត្រូវកំណត់ឱ្យបានច្បាស់អំពីប្រភេទរូបភាពដែលអ្នកតែងតែប្រើសម្រាប់អាជីវកម្មរបស់អ្នក […]
ហេតុអ្វីបានជា អត្តសញ្ញាណអាជីវកម្ម (Brand Identity) សំខាន់សម្រាប់ក្រុមហ៊ុនរបស់អ្នក?
អត្តសញ្ញាណអាជីវកម្មគឺជា ធាតុសំខាន់មួយដែលជួយជម្រុញភាពជោគជ័យរបស់ក្រុមហ៊ុនអ្នក វាបានបង្ហាញពីបុគ្គលិកលក្ខណៈខាងក្រៅរបស់អាជីវកម្ម ដែលជាផ្នែកសំខាន់មួយនៃការសម្រេចចិត្តរបស់អតិថិជន។ ខាងក្រោមនេះគឺជាសារៈសំខាន់ទាំង៥នៃអត្តសញ្ញាណអាជីវកម្មចំពោះក្រុមហ៊ុនអ្នក។ ១. បង្ហាញពីលក្ខណៈសម្គាល់ផ្ទាល់ខ្លួនរបស់អាជីវកម្ម ផ្សព្វផ្សាយពាណិជ្ជកម្មដើម្បីឱ្យអតិថិជនបានស្គាល់ និងបង្ហាញពីលក្ខណៈពិសេសរបស់ខ្លួន ប៉ុន្តែតើអ្នកដឹងទេ? អត្តសញ្ញាណអាជីវកម្មដែលមានដូចជា ពុម្ភអក្សរ ពណ៌ និមិត្តសញ្ញា ឬឡូហ្គោ ក៏ជាធាតុខាន់ ដែលធ្វើឱ្យអ្នកមានលក្ខណៈប្លែកពីគេ និងងាយស្រួលក្នុងការចងចាំ។ រូបភាពពី Kbeung Studio ២. បង្កើនទំនុកចិត្ត ការរចនាអត្តសញ្ញាណអាជីវកម្មដែលល្អ នឹងធ្វើឱ្យក្រុមហ៊ុនអ្នកមើលទៅមានលក្ខណៈលេចធ្លោជាងដៃគូប្រគួតប្រជែង និងបង្ហាញពីភាពច្បាស់លាស់នៃក្រុមហ៊ុន ដែលធ្វើឱ្យអតិថិជនមានទំនុកចិត្តទៅលើផលិតផល ឬសេវាកម្មរបស់អ្នក។ ឧទាហរណ៍ដូចជា មនុស្សភាគច្រើនទិញសៀវភៅគឺដោយសារតែគម្របសៀវភៅមានភាពទាក់ទាញ និងមើលទៅមានលក្ខណៈគួរឱ្យទុកចិត្ត។ រូបភាពពី Kbeung Studio ៣. ងាយស្រួលក្នុងការផ្សព្វផ្សាយផលិតផល ឬសេវាកម្មថ្មី វាមិនមែនជារឿងចម្លែកទេដែលអាជីវកម្មនីមួយៗចង់ពង្រីកខ្លួនឱ្យកាន់តែធំជាងមុន ប៉ុន្តែអ្វីដែលពិបាកនោះគឺថា តើមានអតិថិជនប៉ុន្មានអ្នកដែលទុកចិត្ត និងហ៊ានប្រើប្រាស់ផលិតផលថ្មីរបស់អ្នក។ អតិថិជនភាគច្រើនហ៊ានសាកល្បងប្រើផលិតផលថ្មីគឺដោយសារម៉ាកយីហោ ឬកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុន និងផលិតផលដែលគេធ្លាប់បានប្រើ។ ជាក់ស្តែងក្រុមហ៊ុន Apple តែងតែទទួលបានជោគជ័យ នៅពេលដែលគេបង្កើតទូរសព្ទស៊េរីថ្មីបើទោះបីជាមានតម្លៃថ្លៃក៏ដោយ នេះសាតែអ្នកប្រើប្រាស់មានការទុកចិត្តទៅលើម៉ាកយីហោរបស់ក្រុមហ៊ុន Apple និងចង់បង្ហាញពីភាពទំនើបរបស់ខ្លួនដោយការប្រើប្រាស់ម៉ាកទូរសព្ទដែលល្បីនេះឯង។ រូបភាពពី […]
អត្ថន័យនៃពណ៌នីមួយៗ
ពណ៌នីមួយៗសុទ្ធតែមានអត្ថន័យ និងលក្ខណៈពិសេសផ្សេងៗគ្នា ប៉ុន្តែវាក៏អាស្រ័យទៅតាមវប្បធម៌របស់ប្រទេស ឬតំបន់ផងដែរដូចជា នៅប្រទេសចិន ពណ៌ក្រហមតំណាងឱ្យ សំណាងល្អ ខណៈនៅអាហ្វ្រិកខាងត្បូងពណ៌ក្រហមតំណាងឱ្យសេចក្តីស្លាប់។ ពណ៌ខ្មៅជាពណ៌ដែលកាន់ទុក្ខសម្រាប់ប្រទេសលោកខាងលិច ប៉ុន្តែនៅប្រទេសអាស៊ីមួយចំនួន ពណ៌ដែលកាន់ទុក្ខគឺជាពណ៌ស។ ពណ៌ក្រហម តំណាងឲ្យ ភាពអង់អាចក្លាហាន ថាមពល និងក្តីស្រឡាញ់។ រូបភាពពី google ពណ៌ទឹកក្រូច តំណាងឲ្យ ភាពរីករាយ ច្នៃប្រឌិត និងទាន់សម័យ។ រូបភាពពី google ពណ៌លឿង តំណាងឲ្យ សុភមង្គល ក្តីសង្ឃឹម និងឯករាជ្យ។ រូបភាពពី google ពណ៌បៃតង តំណាងឲ្យ ធម្មជាតិ ភាពរីកចម្រើន សុខសាន្ត និងស្ថេរភាព។ រូបភាពពី google ពណ៌ខៀវ តំណាងឲ្យ ភាពស្ងប់ស្ងាត់ ទំនុកចិត្ត និងភាពឆ្លាតវាងវៃ។ រូបភាពពី google ពណ៌ស្វាយ តំណាងឲ្យ […]