យុទ្ធសាស្រ្ត 6Ps សម្រាប់ការធ្វើទីផ្សារ
ការធ្វើទីផ្សារគឺជាផ្នែកសំខាន់មួយនៃអាជីវកម្ម ដោយវាបានជួយអោយអតិថិជនស្គាល់ពីផលិតផល ឬសេវាកម្មរបស់អ្នក និងទាក់ទាញឱ្យពួកគាត់ទិញផលិតផល ឬសេវាកម្មនោះយកទៅប្រើប្រាស់។ ការធ្វើទីផ្សារដែលត្រឹមត្រូវទាមទារឱ្យមានការសិក្សារស្រាវជ្រាវអំពី អតិថិជន ការរចនាផលិតផល និងតម្រូវការទីផ្សារជាដើម។ ខាងក្រោមនេះគឺជាយុទ្ធសាស្រ្តនៃការធ្វើទីផ្សារទាំង៦ ឬអាចហៅបានថា យុទ្ធសាស្រ្ត 6Ps សម្រាប់ការធ្វើទីផ្សារ ដែលវានឹងជួយអ្នកក្នុងការធ្វើទីផ្សារប្រកបដោយប្រសិទ្ធិភាព។ ១. ផលិតផល (Product) ផលិតផលគឺជា ធាតុចម្បងដែលធ្វើឱ្យអាជីវកម្មមួយទទួលបានជោគជ័យ ប្រសិនបើផលិតផល ឬសេវាកម្មរបស់អ្នកបង្កើតមកហើយគ្មានអ្នកប្រើប្រាស់នោះអាជីវកម្មអ្នកក៏មិនអាចបន្តដំណើរទៅមុខបានដែរ។ ដូចនេះនៅមុនពេលដែលអ្នកចង់បង្កើតផលិតផល ឬសេវាកម្មអ្វីមួយអ្នកត្រូវពិនិត្យមើលថាផលិតផលនោះពិតជាតម្រូវការពិតប្រាកដរបស់អតិថិជនមែន។ អ្នកត្រូវពិនិត្យមើលអំពីចំណុចខ្វះខាតដែលគួរតែកែលម្អផលិតផលនោះឱ្យបានកាន់តែប្រសើរ។ អ្នកក៏អាចសាកសួរមតិយោបល់ផ្ទាល់របស់អតិថិជន និងយកមតិយោបល់ទាំងអស់នោះទៅអភិវឌ្ឍគុណភាពផលិតផលឱ្យកាន់តែល្អជាងមុន។ រូបភាពពី freepik.com ២. ការវេចខ្ចប់ (Packaging) ការវេចខ្ចប់គឺសំដៅទៅលើការរចនាសំបកផលិតផលរបស់អ្នកឱ្យមានលក្ខណៈទាក់ទាញ ស្រស់ស្អាត និងសក្តិសមជាមួយផលិតផល។ ការវេចខ្ចប់ដែលស្រស់ស្អាត និងត្រូវតាមស្តង់ដារនឹងជួយអ្នកក្នុងការទាក់ទាញចំណាប់អារម្មណ៍អតិថិជន ដោយហេតុថាអតិថិជនប្រើពេលមិនដល់មួយនាទីទេដើម្បីមើល និងសម្រេចចិត្តទៅលើការវេចខ្ចប់ ឬលក្ខណៈខាងក្រៅរបស់ផលិតផលអ្នក។ Packaging មិនត្រឹមតែត្រូវបានប្រើប្រាស់សម្រាប់ធ្វើជាសម្បកផលិតផលនោះទេពោលគឺវារួមបញ្ចូលទាំងធាតុផ្សេងៗដែលមើលឃើញនៅក្នុងក្រុមហ៊ុនអ្នក មានដូចជា ការិយាល័យ ខិត្តប័ណ្ណ និងអ្វីផ្សេងទៀតដែលធ្វើឱ្យអតិថិជនមើលមកមានអារម្មណ៍ល្អជាមួយនឹងអាជីវកម្មអ្នក។ រូបភាពពី freepik.com ៣. តម្លៃ (Price) […]
ប្រភេទឡូហ្គោ ទាំង៨ដែលពេញនិយម
ឡូហ្គោ គឺជារូបភាព ឬនិមិត្តសញ្ញាដែលតំណាងឱ្យអាជីវកម្មរបស់អ្នក ឡូហ្គោមានសារៈសំខាន់ណាស់ក្នុងការទាក់ទាញចំណាប់អារម្មណ៍ដំបូងរបស់អតិថិជន ធ្វើឱ្យអតិថិជនងាស្រួលចងចាំ និងបង្ហាញលក្ខណៈប្លែកពីគេរបស់ក្រុមហ៊ុនអ្នកផងដែរ។ ខាងក្រោមនេះ គឺជាប្រភេទសំខាន់ៗទាំង៨របស់ឡូហ្គោ ដែលអាចជួយអ្នកឱ្យជ្រើសរើសឡូហ្គោបានត្រឹមត្រូវ និងសក្តិសមសម្រាប់អាជីវកម្មរបស់អ្នក។ ១. ឡូហ្គោអក្សរកាត់ (Monogram or Lettermarks) ឡូហ្គោអក្សរកាត់ គឺជាឡូហ្គោដែលប្រើប្រាស់អក្សរមួយចំនួននៃឈ្មោះពេញរបស់ក្រុមហ៊ុន ដែលភាគច្រើនគេប្រើសម្រាប់ក្រុមហ៊ុន ឬស្ថាប័នដែលមានឈ្មោះវែងដូចជា IBM ( International Business Machines), ESPN (Entertainment and Sports Programming Network) និង RCA (Radio Corporation of America) ជាដើម។ រូបភាពពី Kbeung Studio ២. ឡូហ្គោអក្សរពេញ (Wordmark) ឡូហ្គោអក្សរពេញ ឬ Wordmark គឺជាឡូហ្គោដែលយកឈ្មោះពេញរបស់ក្រុមហ៊ុន ឬស្ថាប័នមករចនា ឬជ្រើសរើពុម្ភអក្សរដែស្រស់ស្អាត និងប្លែកពីគេ Wordmark ភាគច្រើនត្រូវបានប្រើប្រាស់សម្រាប់ ក្រុមហ៊ុន […]
តើ Graphic Design មានទួនាទីអ្វីខ្លះ នៅក្នុងការងារ Digital Marketing?
ដោយសារតែចំនួនអ្នកដែលប្រើប្រាស់ Internet កាន់តែមានច្រើនឡើងៗនៅពេលបច្ចុប្បន្ន ធ្វើឱ្យការផ្សព្វផ្សាយតាមរយៈ Internet កាន់តែមានតម្រូវការខ្ពស់។ ដោយឡែក Graphic Design ក៏ជាផ្នែកសំខាន់មួយក្នុងការជួយឱ្យការធ្វើទីផ្សារឌីជីថលទទួលបានជោគជ័យផងដែរ។ ថ្ងៃនេះក្បឿងសូមបង្ហាញពីទួនាទីសំខាន់ៗរបស់ Graphic Design ដែលប្រើប្រាស់សម្រាប់ការងារ Digital Marketing។ ១. ការរចនាម៉ាកយីហោ (Visual Identity) Graphic Design ដើរតួយ៉ាងសំខាន់ក្នុងការបង្កើតអត្តសញ្ញាណអាជីវកម្មដែលយើងមើលឃើញមានដូចជា ឡូហ្គោ រូបភាព ពុម្ភអក្សរ និងពណ៌ ជាដើម ដែលតំណាងឱ្យអាជីវកម្ម ឬ Brand របស់អ្នក។ Visual Identity គឺជាធាតុសំខាន់មួយដែលជួយឱ្យ អតិថិជនមានការចងចាំ និងចាប់អារម្មទៅលើម៉ាកយីហោអាជីវកម្ម ហើយវាក៏ជាលក្ខណៈពិសេសដែលធ្វើឱ្យ Brand របស់អ្នកមានលក្ខណៈប្លែកពីគេផងដែរ។ រូបភាពពី Kbeung Studio ២. ការរចនាផ្ទៃខាងមុខនៃគេហទំព័រ ឬកម្មវិធីទូរស័ព្ទ (User Interface) User Interface ឬ UI នៅក្នុងការធ្វើទីផ្សារឌីជីថលភាគច្រើនគេសំដៅទៅលើ […]