តើអត្តសញ្ញាណអាជីវកម្ម (Brand Identity) ដែលល្អត្រូវមានធាតុផ្សំអ្វីខ្លះ?

នៅក្នុងអត្ថបទមុនយើងបានដឹងរួចមកហើយអំពីអត្ថប្រយោជន៍នៃ Brand Identity ចំពោះអាជីវកម្ម។ ថ្ងៃនេះយើងនឹងមកស្វែងយល់បន្ថែមទៀតអំពីធាតុសំខាន់ៗដែលបង្កើតបានជា អត្តសញ្ញាណអាជីវកម្មមួយដែលមានលក្ខណៈពេញលេញ។   ១. ឡូហ្គោ នៅពេលដែលគេនឹកឃើញដល់អត្តសញ្ញាណអាជីវកម្ម អ្វីដែលគេមិនភ្លេចនោះគឺ ឡូហ្គោ​ ពីព្រោះវាជា ធាតុសំខាន់ជាងគេនៅក្នុងអត្តសញ្ញាណអាជីវកម្មដែលធ្វើឱ្យអតិថិជនចងចាំ និងស្គាល់អំពីក្រុមហ៊ុន ឬស្ថាប័នណាមួយ មិនតែប៉ុណ្ណោះឡូហ្គោបានជួយឱ្យអាជីវកម្មមានភាពខុសប្លែកពីគេផងដែរ។ ឡូហ្គោមានច្រើនប្រភេទដូចជា​ ឡូហ្គោអក្សរកាត់ ឡូហ្គោអក្សរពេញ ឡូហ្គោជារូបភាព ឬរូបសញ្ញា ឡូហ្គោបែបរួមបញ្ចូលគ្នា និងឡូហ្គោទម្រង់អក្សរជាដើម ដែលវាអាស្រ័យទៅតាមប្រភេទនៃក្រុមហ៊ុន និងការចង់បានរបស់ម្ចាស់អាជីវកម្ម។     ២. ពណ៌ ពណ៌នៅក្នុងអត្តសញ្ញាណអាជីវកម្មមានសារៈសំខាន់ណាស់ដែលវាត្រូវបានគេប្រើប្រាស់នៅក្នុងឡូហ្គោ រូបភាព ផ្ទាំងផ្សព្វផ្សាយ ឯកសណ្ឋាណ និងសំបកផលិតផលជាដើម។ អាជីវកម្មត្រូវការមានពណ៌ដំណាងច្បាស់លាស់ដើម្បីបង្ហាញពីភាពផ្ទាល់ខ្លួន និងធ្វើឱ្យអតិថិជនងាយស្រួលចងចាំ។ ទោះជាយ៉ាងណាយើងក៏មិនអាចប្រើប្រាស់ពណ៌តែមួយសម្រាប់ការរចនាគ្រប់ប្រភេទបានដែរ ដូចនេះគេត្រូវការពណ៌ផ្សេងទៀតដើម្បីជាជំនួយ ជាទូទៅពណ៌នៃអត្តសញ្ញាណអាជីវកម្មមាន៣ប្រភេទសំខាន់គឺ ពណ៌ដំបូង ពណ៌ទីពីរ និង ពណ៌ខ្មៅ/ពណ៌ស។ ឧទាហរណ៍៖ ក្រុមហ៊ុន Cocacola បានជ្រើសរើសយកពណ៌ក្រហមជាពណ៌ដំបូង និងពណ៌សជាពណ៌ទីពីរ ហើយពេលខ្លះក៏គេឃើញក្រុមហ៊ុនមួយនេះប្រើប្រាស់ពណ៌ខ្មៅ ដើម្បីធ្វើការរចនាផងដែរ។   ៣. រូបភាព អ្នកត្រូវកំណត់ឱ្យបានច្បាស់អំពីប្រភេទរូបភាពដែលអ្នកតែងតែប្រើសម្រាប់អាជីវកម្មរបស់អ្នក […]

ហេតុអ្វីបានជា អត្តសញ្ញាណអាជីវកម្ម (Brand Identity) សំខាន់សម្រាប់ក្រុមហ៊ុនរបស់អ្នក?

អត្តសញ្ញាណអាជីវកម្មគឺជា ធាតុសំខាន់មួយដែលជួយជម្រុញភាពជោគជ័យរបស់ក្រុមហ៊ុនអ្នក វាបានបង្ហាញពីបុគ្គលិកលក្ខណៈខាងក្រៅរបស់អាជីវកម្ម ដែលជាផ្នែកសំខាន់មួយនៃការសម្រេចចិត្តរបស់អតិថិជន។ ខាងក្រោមនេះគឺជាសារៈសំខាន់ទាំង៥នៃអត្តសញ្ញាណអាជីវកម្មចំពោះក្រុមហ៊ុនអ្នក។   ១. បង្ហាញពីលក្ខណៈសម្គាល់ផ្ទាល់ខ្លួនរបស់អាជីវកម្ម ផ្សព្វផ្សាយពាណិជ្ជកម្មដើម្បីឱ្យអតិថិជនបានស្គាល់ និងបង្ហាញពីលក្ខណៈពិសេសរបស់ខ្លួន ប៉ុន្តែតើអ្នកដឹងទេ? អត្តសញ្ញាណអាជីវកម្មដែលមានដូចជា ពុម្ភអក្សរ ពណ៌ និមិត្តសញ្ញា ឬឡូហ្គោ ក៏ជាធាតុខាន់ ដែលធ្វើឱ្យអ្នកមានលក្ខណៈប្លែកពីគេ និងងាយស្រួលក្នុងការចងចាំ។ រូបភាពពី Kbeung Studio   ២. បង្កើនទំនុកចិត្ត  ការរចនាអត្តសញ្ញាណអាជីវកម្មដែលល្អ នឹងធ្វើឱ្យក្រុមហ៊ុនអ្នកមើលទៅមានលក្ខណៈលេចធ្លោជាងដៃគូប្រគួតប្រជែង និងបង្ហាញពីភាពច្បាស់លាស់នៃក្រុមហ៊ុន ដែលធ្វើឱ្យអតិថិជនមានទំនុកចិត្តទៅលើផលិតផល ឬសេវាកម្មរបស់អ្នក។ ឧទាហរណ៍ដូចជា មនុស្សភាគច្រើនទិញសៀវភៅគឺដោយសារតែគម្របសៀវភៅមានភាពទាក់ទាញ និងមើលទៅមានលក្ខណៈគួរឱ្យទុកចិត្ត។ រូបភាពពី Kbeung Studio   ៣. ងាយស្រួលក្នុងការផ្សព្វផ្សាយផលិតផល ឬសេវាកម្មថ្មី  វាមិនមែនជារឿងចម្លែកទេដែលអាជីវកម្មនីមួយៗចង់ពង្រីកខ្លួនឱ្យកាន់តែធំជាងមុន ប៉ុន្តែអ្វីដែលពិបាកនោះគឺថា តើមានអតិថិជនប៉ុន្មានអ្នកដែលទុកចិត្ត និងហ៊ានប្រើប្រាស់ផលិតផលថ្មីរបស់អ្នក។ អតិថិជនភាគច្រើនហ៊ានសាកល្បងប្រើផលិតផលថ្មីគឺដោយសារម៉ាកយីហោ ឬកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុន និងផលិតផលដែលគេធ្លាប់បានប្រើ។ ជាក់ស្តែងក្រុមហ៊ុន Apple តែងតែទទួលបានជោគជ័យ នៅពេលដែលគេបង្កើតទូរសព្ទស៊េរីថ្មីបើទោះបីជាមានតម្លៃថ្លៃក៏ដោយ នេះសាតែអ្នកប្រើប្រាស់មានការទុកចិត្តទៅលើម៉ាកយីហោរបស់ក្រុមហ៊ុន Apple និងចង់បង្ហាញពីភាពទំនើបរបស់ខ្លួនដោយការប្រើប្រាស់ម៉ាកទូរសព្ទដែលល្បីនេះឯង។   រូបភាពពី […]