ហេតុអ្វីបានជា អត្តសញ្ញាណអាជីវកម្ម (Brand Identity) សំខាន់សម្រាប់ក្រុមហ៊ុនរបស់អ្នក?
អត្តសញ្ញាណអាជីវកម្មគឺជា ធាតុសំខាន់មួយដែលជួយជម្រុញភាពជោគជ័យរបស់ក្រុមហ៊ុនអ្នក វាបានបង្ហាញពីបុគ្គលិកលក្ខណៈខាងក្រៅរបស់អាជីវកម្ម ដែលជាផ្នែកសំខាន់មួយនៃការសម្រេចចិត្តរបស់អតិថិជន។ ខាងក្រោមនេះគឺជាសារៈសំខាន់ទាំង៥នៃអត្តសញ្ញាណអាជីវកម្មចំពោះក្រុមហ៊ុនអ្នក។ ១. បង្ហាញពីលក្ខណៈសម្គាល់ផ្ទាល់ខ្លួនរបស់អាជីវកម្ម ផ្សព្វផ្សាយពាណិជ្ជកម្មដើម្បីឱ្យអតិថិជនបានស្គាល់ និងបង្ហាញពីលក្ខណៈពិសេសរបស់ខ្លួន ប៉ុន្តែតើអ្នកដឹងទេ? អត្តសញ្ញាណអាជីវកម្មដែលមានដូចជា ពុម្ភអក្សរ ពណ៌ និមិត្តសញ្ញា ឬឡូហ្គោ ក៏ជាធាតុខាន់ ដែលធ្វើឱ្យអ្នកមានលក្ខណៈប្លែកពីគេ និងងាយស្រួលក្នុងការចងចាំ។ រូបភាពពី Kbeung Studio ២. បង្កើនទំនុកចិត្ត ការរចនាអត្តសញ្ញាណអាជីវកម្មដែលល្អ នឹងធ្វើឱ្យក្រុមហ៊ុនអ្នកមើលទៅមានលក្ខណៈលេចធ្លោជាងដៃគូប្រគួតប្រជែង និងបង្ហាញពីភាពច្បាស់លាស់នៃក្រុមហ៊ុន ដែលធ្វើឱ្យអតិថិជនមានទំនុកចិត្តទៅលើផលិតផល ឬសេវាកម្មរបស់អ្នក។ ឧទាហរណ៍ដូចជា មនុស្សភាគច្រើនទិញសៀវភៅគឺដោយសារតែគម្របសៀវភៅមានភាពទាក់ទាញ និងមើលទៅមានលក្ខណៈគួរឱ្យទុកចិត្ត។ រូបភាពពី Kbeung Studio ៣. ងាយស្រួលក្នុងការផ្សព្វផ្សាយផលិតផល ឬសេវាកម្មថ្មី វាមិនមែនជារឿងចម្លែកទេដែលអាជីវកម្មនីមួយៗចង់ពង្រីកខ្លួនឱ្យកាន់តែធំជាងមុន ប៉ុន្តែអ្វីដែលពិបាកនោះគឺថា តើមានអតិថិជនប៉ុន្មានអ្នកដែលទុកចិត្ត និងហ៊ានប្រើប្រាស់ផលិតផលថ្មីរបស់អ្នក។ អតិថិជនភាគច្រើនហ៊ានសាកល្បងប្រើផលិតផលថ្មីគឺដោយសារម៉ាកយីហោ ឬកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុន និងផលិតផលដែលគេធ្លាប់បានប្រើ។ ជាក់ស្តែងក្រុមហ៊ុន Apple តែងតែទទួលបានជោគជ័យ នៅពេលដែលគេបង្កើតទូរសព្ទស៊េរីថ្មីបើទោះបីជាមានតម្លៃថ្លៃក៏ដោយ នេះសាតែអ្នកប្រើប្រាស់មានការទុកចិត្តទៅលើម៉ាកយីហោរបស់ក្រុមហ៊ុន Apple និងចង់បង្ហាញពីភាពទំនើបរបស់ខ្លួនដោយការប្រើប្រាស់ម៉ាកទូរសព្ទដែលល្បីនេះឯង។ រូបភាពពី […]