តើឡូហ្គោដែលល្អអាចជួយអ្វីខ្លះដល់អាជីវកម្ម?
ថ្ងៃនេះ Kbeung Creative Studio នឹងធ្វើការបង្ហាញពីសារៈសំខាន់នៃឡូហ្គោចំពោះអាជីវកម្មដែលមានដូចជា៖ ទាក់ទាញចំណាប់អារម្មណ៍ពីអតិថិជនបានភ្លាមៗ៖ តើអ្នកដឹងទេ? តាមការសិក្សាអតិថិជនប្រើពេលប្រហែលតែ០.៥វិនាទីប៉ុណ្ណោះដើម្បីកំណត់អត្តសញ្ញាណនិមិត្តសញ្ញាណដែលគេធ្លាប់បានឃើញពីមុន តាមការសិក្សាមួយទៀតក៏បានបញ្ជាក់ថានៅពេលគេស្វែងរកអ្វីមួយនៅលើ internet ដំបូងគេមិនទាន់ខ្វល់ពីផលិផល ឬរបស់នោះអស្ចារ្យប៉ុណ្ណាទេ តែអ្វីដែលគេផ្តោតសំខាន់ក្នុងរយៈពេល៦វិនាទីដំបូងនោះគឺនិមិត្តសញ្ញា ឬចំណងជើងរបស់វា។ ដូចនេះការមានឡូហ្គោល្អនិងគួរឱ្យទុកចិត្តបានវាជាឱកាសសម្រាប់អ្នកក្នុងការទាក់ទាញការសម្រេចចិត្តដំបូងរបស់អតិថិជន។ ចំណុចពិសេសមួយដែលធ្វើឱ្យអ្នកខុសពីដៃគូប្រកួតប្រជែង៖ អាជីវកម្មនីមួយៗសុទ្ធតែមានដៃគួប្រគួតប្រជែង ដែលពួកគេទាំងនោះសុទ្ធសឹងតែលក់នូវផលិតផល ឬសេវាកម្មដូចអ្នកដែរ ប៉ុន្តែសួរថា តើហេតុអ្វីបានជាអតិថិជនអាចសម្គាល់ Brand របស់ក្រុមហ៊ុននីមួយៗបាន? ចម្លើយគឺមិនពិបាកយល់ទេ ព្រោះតែក្រុមហ៊ុនទាំងនោះមាននិមិត្តសញ្ញាពិសេសរៀងៗខ្លួន ដូចនេះឡូហ្គោក៏ជាចំណុចសំខាន់នៃការជ្រើសរើសថាផលិតផលណាដែលគួរឱ្យទុកចិត្តជាង។ ឡូហ្គោគឺជាស្នូលនៃលក្ខណៈសម្គាល់របស់ក្រុមហ៊ុន៖ នៅពេលដែលគេនិយាយអំពីក្រុមហ៊ុនមួយ អ្វីដែលគេនឹកឃើញដំបូងគេនោះគឺសញ្ញាសម្គាល់គឺឡូហ្គោនេះឯង បន្ទាប់មកទើបគេចាប់ផ្តើមនឹកឃើញអំពីផលិតផល ឬសេវាកម្មអ្វីខ្លះដែលក្រុមហ៊ុននោះមាន។ នេះបញ្ជាក់ថាមុនពេលដែលពួកគាត់សម្រេចចិត្តក្នុងការទិញផលិតផលរបស់អ្នកគឺត្រូវឆ្លងកាត់ការពិចារណាទៅលើឡូហ្គោជាមុន បើសិនពួកគាត់មិនអាចស្គាល់ពីក្រុមហ៊ុនអ្នកនោះគាត់ក៏មិនអាចទិញផលិតផលរបស់អ្នកបានដែរ។ ឡូហ្គោជួយឱ្យការធ្វើទីផ្សាររបស់អ្នកកាន់តែមានប្រសិទ្ធភាព៖ នៅពេលគេធ្វើការផ្សព្វផ្សាយពាណិជ្ជកម្ម អ្វីដែលគេមិនដែលភ្លេចនោះគឺការបង្ហាញឡូហ្គោយ៉ាងច្បាស់ទៅកាន់អតិថិជន ដែលវាជាការផ្សារភ្ជាប់ Brand របស់អ្នកទៅក្នុងចិត្តរបស់អតិថិជន។ ឧទាហរណ៍៖ Cocacola តែងតែធ្វើការផ្សព្វផ្សាយផលិតផលរបស់ខ្លួននៅគ្រប់ទីកន្លែងដូចជា នៅលើទូរទស្សន៍ តាមបណ្តាញសង្គម និងតាមដងផ្លូវជាដើម ដោយធ្វើការបង្ហាញពីការជួបជុំគ្នា និងញ៉ាំម្ហូបឆ្ងាញ់ៗ ដូចនេះនៅពេលដែលអតិថិជនមានការជួបជុំ ឬកម្មវិធីផ្សេងៗ អ្វីដែលពួកគេនឹកឃើញមុនគេគឺ […]