៥ ចំណុចដែលសំគាល់បានថា ក្រុមហ៊ុនអ្នកមានឡូហ្គូស្តង់ដា
តើអ្នកដឹងទេឡូហ្គោល គឺមានសារៈសំខាន់ណាស់សម្រាប់ក្រុមហ៊ុនក៏ដូចជាប្រេននីមួយៗ ព្រោះវាជាសញ្ញាសម្គាល់សំខាន់ជាងគេសម្រាប់កំណត់អត្តសញ្ញាណរបស់ក្រុមហ៊ុន។ខាងក្រោមនេះជាវិធីសាស្រ្តដែលធ្វើឱ្យអ្នកដឹងពីរបៀបសម្គាល់ឡូហ្គោដែលមានលក្ខណៈស្តង់ដា។ ទី១៖ សាមញ្ញ និងងាយចងចាំ រូបភាព: ពីក្រុមការងារក្បឿង ឡូហ្គោដែលល្អមួយ គឺជាឡូហ្គោដែលសាមញ្ញប៉ុន្តែមានលក្ខណៈពិសេសដែលធ្វើឱ្យអតិថិជនងាយស្រួលក្នុងការចង់ចាំ លក្ខណៈពិសេសនោះអាចជាអ្វីមួយដែលក្រុមហ៊ុនរបស់អ្នកមានខុសពីក្រុមហ៊ុនដទៃ ដូចជាឈ្មោះ ប្រវត្តិក្រុមហ៊ុន និងគុណតម្លៃនៃផលិតផល ឬសេវាកម្មអ្នកជាដើម។ ទី២៖ ប្លែកពីគេ រូបភាព: ពីក្រុមការងារក្បឿង ភាពខុសប្លែកពីគេរបស់ឡូហ្គោ ពិតជាសំខាន់ណាស់សម្រាប់កំណត់អត្តសញ្ញាណក្រុមហ៊ុនរបស់អ្នក ភាពខុសប្លែកនេះហើយដែលធ្វើឱ្យ Brand របស់អ្នកមិនអាចច្រឡំជាមួយដៃគូប្រកួតប្រជែង។ Unique logo បញ្ជាក់ថាក្រុមហ៊ុនអ្នកមានភាពប្រាកដប្រជាជាមួយ Brand របស់ខ្លួនដោយមិនព្យាយាមចម្លង ឬបន្លំពីអ្នកដ៏ទៃ។ ទី៣៖ មិនចេះហួសសម័យ រូបភាព: ពីក្រុមការងារក្បឿង ការផ្លាស់ប្តូរឡូហ្គោមិនមែនជារឿងល្អសម្រាប់ក្រុមហ៊ុននោះទេ ផ្ទុយទៅវិញវាបានធ្វើឱ្យអតិថិជនរបស់អ្នកភ្លេចឬលែងស្គាល់ Brand របស់អ្នក វាក៏ជាផ្នែកមួយដែលធ្វើឱ្យអតិថិជនបាត់បង់នូវទំនុកចិត្តផងដែរ។ ដូច្នេះឡូហ្គោដែលល្អមួយចាំបាច់ត្រូវតែអាចប្រើប្រាស់បានរយៈពេលយូរដោយមិនមានការផ្លាស់ប្តូរ។ ទី៤៖ អាចប្រើប្រាស់បានច្រើនទម្រង់ រូបភាព: ពីក្រុមការងារក្បឿង ឡូហ្គោស្តង់ដា គឺជាឡូហ្គោដែលអាចបត់បែនបាន មានន័យថាយើងអាចប្រើប្រាស់វាបាននៅគ្រប់កន្លែង (គេហទំព័រ […]